រដ្ឋាភិបាលចិនបានអនុម័តគម្រោងវិនិយោគទ្រព្យសកម្មថេរ ចំនួន៤២នៅក្នុងត្រីមាសទី១

0

ដោយ: គង់ លាងហួរ

ប៉េកាំង: យោងតាមទិន្នន័យផ្លូវការបានបង្ហាញថា អ្នករៀបចំផែនការសេដ្ឋកិច្ចកំពូល របស់ប្រទេសចិនបានអនុម័ត គម្រោងវិនិយោគទ្រព្យសកម្មថេរ (FAI) ចំនួន៤២ នៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ។

យោងតាមការចេញផ្សាយដោយសារពត៌មាន Xinhua បានឱ្យដឹងទៀតថា គម្រោងទាំង៤២នោះ មានទុនវិនិយោគរួមគ្នា សរុបចំនួន២៨០,៣ពាន់លានយ័ន (ប្រហែល៤១,២២ពាន់លានដុល្លារ) ។

គម្រោង​ទាំង​នោះ​ជា​ចម្បង ​ស្ថិតនៅ​ក្នុង​ឧស្សាហកម្ម​បច្ចេកវិទ្យា​ជាន់ខ្ពស់ ថាមពល និង​ការ​រក្សា​ទឹក។ នេះ​បើ​យោង​តាម​ការឱ្យដឹងពីគណៈកម្មការ​កំណែទម្រង់ និង​អភិវឌ្ឍន៍​ជាតិ។

យោងតាមទិន្នន័យ ពីការិយាល័យស្ថិតិជាតិបានឱ្យដឹងថា ការវិនិយោគទ្រព្យសកម្មថេរ ដែលជាកត្តាជំរុញដ៏សំខាន់មួយ នៃសេដ្ឋកិច្ចរបស់ប្រទេសចិន បានប្រកាសពីកំណើនស្ថិរភាព៥,១ភាគរយ នៅក្នុងអំឡុងខែមករា ដល់ខែមីនា។

FAI រួមបញ្ចូលដើមទុន ដែលបានចំណាយលើហេដ្ឋារចនាសម្ព័ន្ធ ទ្រព្យសម្បត្តិ គ្រឿងចក្រ និងទ្រព្យសម្បត្តិរូបវន្តផ្សេងទៀត។

ការវិនិយោគទ្រព្យសកម្មថេរ របស់ប្រទេសចិន វាស់វែងការផ្លាស់ប្តូរការចំណាយសរុប លើការវិនិយោគទុនមិនមែនជនបទ ដូចជារោងចក្រ ផ្លូវថ្នល់ បណ្តាញអគ្គិសនី និងអចលនទ្រព្យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here