ដោយ: គង់ លាងហួរ
ភ្នំពេញ: ប្រទេសកម្ពុជាបានទាក់ទាញលំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ជិត៤៥ពាន់លានដុល្លារក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះ ហើយតួលេខនេះបានកើនឡើងលើសទ្វេរដងចាប់តាំងពីឆ្នាំ២០១៤មក។
នេះ បើយោងតាម ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ា ណែ ត អគ្គមេបញ្ជាការ រង នៃ កងយោធពល ខេមរភូមិន្ទ និង ជា អគ្គមេបញ្ជាការ នៃ កងយោធពល ខេមរភូមិន្ទ បានថ្លែង សុន្ទរកថា គន្លឹះ ក្នុង ពិធី អបអរសាទរ ខួប លើក ទី ៣០ នៃ សភាពាណិជ្ជកម្ម អន្តរជាតិ កម្ពុជា (IBC)នៅរាជធានីភ្នំពេញ។
នៅក្នុងពិធីជប់លៀងអាហារថ្ងៃត្រង់ ដែលរៀបចំឡើងពាក់ព័ន្ធនឹងការប្រារព្ធពិធីនេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កំណើនដ៏គួរឱ្យកត់សម្គាល់នៃលំហូរ FDI បង្ហាញពីការទាក់ទាញជាបន្តបន្ទាប់របស់កម្ពុជាសម្រាប់វិនិយោគិន និងអ្នកធុរកិច្ចអន្តរជាតិក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ តាមរយៈគោលជំហរបើកចំហចំពោះការវិនិយោគអន្តរជាតិ និងគោលនយោបាយមិត្តភាពពាណិជ្ជកម្មរបស់កម្ពុជា។
ឯកឧត្តមបណ្ឌិតបានកត់សម្គាល់ថា ការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បាននាំឱ្យមានការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅនៅក្នុងរចនាសម្ព័ន្ធសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ការបង្កើតការងារ សមធម៌សង្គម និងការពង្រឹងអភិបាលកិច្ចនៅក្នុងស្ថាប័នរដ្ឋាភិបាល។
យោងតាមឯកឧត្តមបណ្ឌិតបានឱ្យដឹងថា ការខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីក្លាយខ្លួនទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ឥឡូវនេះ កំពុងឈានទៅរកការផ្លាស់ប្តូរផ្លូវបំបែកបន្ថែមទៀតនៅក្នុងវិស័យសេដ្ឋកិច្ច-សង្គម។
-->
ដើម្បីជួយដល់ការផ្លាស់ប្តូរដែលកំពុងបន្តនេះ រាជរដ្ឋាភិបាលកម្ពុជាបានវិនិយោគលើវិស័យអាទិភាពសំខាន់ៗ ជាមួយនឹងច្បាប់វិនិយោគថ្មី ដែលមានគោលបំណងផ្តល់ការលើកទឹកចិត្តដល់វិស័យអាទិភាព ដើម្បីជំរុញការអភិវឌ្ឍន៍ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការបង្កើតការងារ ការបណ្តុះបណ្តាលជំនាញ ការស្រាវជ្រាវ ការច្នៃប្រឌិត សហគ្រាសធុនតូច និងមធ្យម។
ទោះបីជាមានការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោកក្តី ក៏សេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងក្នុងអត្រា៥,៥ភាគរយនៅឆ្នាំនេះ និង៦ភាគរយនៅឆ្នាំក្រោយ ដោយសារការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ដ៏រឹងមាំ និងកំណើនខ្ពស់ក្នុងវិស័យសេវាកម្ម ហើយសម្ពាធអតិផរណាត្រូវបានគេរំពឹងថា នឹងស្ថិតក្នុងកម្រិតមធ្យម៣%នៅឆ្នាំ២០២៣នេះ និង៤%នៅឆ្នាំ២០២៤។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា“ដើម្បីបង្កើនសក្តានុពលបន្ថែមទៀតរបស់កម្ពុជាសម្រាប់កំណើនសេដ្ឋកិច្ចនៅក្នុងពិភពលោកក្រោយកូវីដ យើងត្រូវផ្តោតការខិតខំប្រឹងប្រែងរបស់យើងលើការអភិវឌ្ឍន៍ឧស្សាហកម្មនៅកម្ពុជា។ យើងត្រូវតែធានាថា យើងមានហេដ្ឋារចនាសម្ព័ន្ធ និងជំនាញចាំបាច់ ដើម្បីផលិតទំនិញ និងសេវាកម្មដែលប្រជាជនយើងត្រូវការ ជាពិសេសក្នុងវិស័យនានាដូចជា សន្តិសុខស្បៀង និងការបង្កើតថាមពល”។
ឯកឧត្តមបណ្ឌិតក៏បានទាញចំណាប់អារម្មណ៍ចំពោះព្រឹត្តការណ៍ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣នេះផងដែរ ដើម្បីបង្ហាញកម្ពុជាទៅកាន់ពិភពលោក និងផ្តល់ឱកាសមួយទៀតក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងពាណិជ្ជករផងដែរ។
ឯកឧត្តមបណ្ឌិតក៏បានអំពាវនាវផងដែរ ឱ្យមានការប្រព្រឹត្តទៅដោយសន្តិវិធីនៃការបោះឆ្នោតសកលនៅខែកក្កដាខាងមុខ ព្រោះថា នេះជាការចាំបាច់ ដើម្បីជៀសវាងការរំខានដល់ប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃ និងធានាលំហូរនៃការវិនិយោគចូលមកកម្ពុជាឱ្យបានយ៉ាងរលូនក្រោយវិបត្តិកូវីដ-១៩៕