IMF´បញ្ជាក់ថាកម្ពុជាស្ថិតក្នុងចំណោមប្រទេស១៥ដែលមានសេដ្ឋកិច្ចលូតលាស់លឿនជាងគេចំនួន៣

0

ដោយៈគង់ សូរិយា

        ភ្នំពេញៈ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបញ្ជាក់ក្នុងទស្ស​នវិស័យ សេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំរបស់ខ្លួន ដែលបានចេញផ្សា​យកាលពីខែមុនថា កម្ពុជាស្ថិតក្នុងចំណោមប្រទេសសមាជិកRCEP ចំនួន៣ ដែលទទួលបានកំណើន សេដ្ឋកិច្ចរឹងមាំបំផុតក្នុងឆ្នាំ២០២៣ រួមជាមួ​យប្រទេសហ្វីលីពីន និងប្រទេសវៀតណាម។

IMF និយាយថា ប្រទេសកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ២ ស្មើគ្នាជាមួយនឹងប្រទេសវៀតណាម ដោយសេដ្ឋកិច្ចទាំង២នេះ ត្រូវបានព្យាករថា នឹងសម្រេចបានកំណើន៥,៨%នៅឆ្នាំនេះ ខណៈសេដ្ឋកិច្ចហ្វីលីពីន ត្រូវបានគេព្យាករថានឹងសម្រេចបានកំណើន៦%។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP គ្របដណ្ដប់លើប្រទេសអាស៊ី-ប៉ាស៊ីហ្វិក ចំនួន១៥រួមមាន ប្រទេសជាសមាជិកអាស៊ាន ទាំង១០ និងដៃគូពាណិជ្ជកម្មចំនួន៥ គឺប្រទេសចិន ប្រទេសជប៉ុន ប្រទេ​សកូរ៉េខាងត្បូង ប្រទេសអូស្ត្រាលី និងប្រទេសនូវែលសេឡង់៕ 

លោក ប៉ែន សុវិជាតិអ្នកនាំពាក្យនិងជាអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា កិច្ចព្រមព្រៀង RCEP នឹងជួយកម្ពុជា បញ្ចប់ឋានៈរបស់ខ្លួន ជាប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៨ និងសម្រេចគោលដៅក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិ​តខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចជាន់ខ្ពស់ និងជានាយកវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍ឲ្យដឹងផងដែរថា “កិច្ចព្រមព្រៀង RCEP បានជួយឱ្យសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា និងប្រទេសផ្សេងទៀតឱ្យងើបឡើងវិញពីវិបត្តិកូវីដ-១៩ កាន់តែឆាប់រហ័ស។

លោកបន្តថា “សម្រាប់រយៈពេលវែង ខ្ញុំជឿថាវានឹងក្លាយជាមជ្ឈមណ្ឌលទំនាញថ្មី សម្រាប់ពាណិជ្ជកម្មពិភពលោក”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here