ដោយៈ ជេស៊ីកា
ភ្នំពេញៈ វិស័យអាកាសចរណ៍កម្ពុជាកាន់តែមានសញ្ញាវិជ្ជមាន ជាមួយកំនើនជើងហោះហើរ ប្រមាណ១០ភាគរយជារៀងរាល់ខែ ខណៈរយៈពេលត្រីមាសទី១ដើមឆ្នាំនេះ កម្ពុជាទទួលបានអ្នកធ្វើដំណើរតាមផ្លូវអាកាសជាង១,២លាននាក់។
អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ិន ចាន់សិរីវុត្ថាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីរសៀលថ្ងឌៃទី១៦ ឧសភានេះថា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមកម្ពុជា ទទួលបានកំណើនជើងហោះហើរ ប្រមាណ២០ភាគរយ ប៉ុន្តែពេលព្រឹត្តិការណ៍នេះបញ្ចប់ ការធ្វើដំណើរនឹងត្រលប់ទៅប្រក្រតីវិញហើយ។