ដោយ: គង់ លាងហួរ
ប៉េកាំង: យោងតាមក្រសួងពាណិជ្ជកម្មចិនបានឱ្យដឹងថា លំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ចូលប្រទេសចិនដីគោក ក្នុងការប្រើប្រាស់ជាក់ស្តែង បានកើនឡើង២,២ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំដល់៤៩៩,៤៦ពាន់លានយ័ន នៅក្នុងរយៈពេល៤ខែដំបូង ឆ្នាំ២០២៣នេះ។
បើគិតជាប្រាក់ដុល្លារអាមេរិក លំហូរ FDI បានធ្លាក់ចុះ៣,៣ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដល់៧៣,៥ពាន់លានដុល្លារអាមេរិក។
យោងតាមទិន្នន័យពីក្រសួងពាណិជ្ជកម្មបានបង្ហាញថា លំហូរ FDI ចូលក្នុងឧស្សាហកម្មផលិតកម្ម បានកើនឡើង៤,១ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដល់១៣០,០៥ពាន់លានយ័ន ក្នុងរយៈពេល៤ខែដំបូង ខណៈដែលលំហូរFDI ចូលក្នុងឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់បានកើនឡើង១២,៨ភាគរយ។
ជាក់ស្តែង លំហូរវិនិយោគពីបរទេសចូល ក្នុងការផលិតបច្ចេកវិទ្យាខ្ពស់បានកើនឡើង៣៧,១ភាគរយ ខណៈដែលការវិនិយោគនៅក្នុងវិស័យសេវាកម្មបច្ចេកវិទ្យា ជាន់ខ្ពស់បានកើនឡើង៦ភាគរយ។
នៅក្នុងអំឡុងខែមករា ដល់ខែមេសា លំហូររវិនិយោគពីប្រទេសបារាំង និងចក្រភពអង់គ្លេស បានកើនឡើង៥៦៧,៣ភាគរយ និង៣២៣,៧ភាគរយពីមួយឆ្នាំទៅមួយឆ្នាំរៀងៗគ្នា។ ចំណែកលំហូរវិនិយោគផ្ទាល់ពីបរទេសពីប្រទេសជប៉ុន និងសាធារណរដ្ឋកូរ៉េបានកើនឡើង៦៨,១ភាគរយ និង៣០,៧ភាគរយរៀងៗគ្នា ពីមួយឆ្នាំទៅមួយឆ្នាំ៕