ដោយ វុត្ថា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចរំលាយ ចោលអង្គភាព “កាំសាប” ដែលជាអង្គភាពត្រួតពិនិត្យទំនិញដឹកជញ្ជូនតាមផ្លូវទឹក ដើម្បីកាត់បន្ថយភាពសាំញ៉ាំ និងកុំឲ្យមានភាពស្មុគស្មាញក្នុងការធ្វើធុរកិច្ចរបស់ធុរកិច្ចជន។
មានប្រសាសន៍ក្នុងពិធីចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីប្រមាណ ១១,៧៣៨នាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ ក្នុងខេត្តកំពតនៅថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៩ នេះ សម្តេចសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាបាន្យដឹងថា ការលុបបំបាត់អង្គភាពកាំសាបនេះ គឺដើម្បីសម្រួលពាណិជ្ជកម្ម និងអ្នកវិនិយោគដែលមករស៊ីនៅក្នុងប្រទេស ព្រោះអង្គភាពកាំសាបនេះ ត្រូវបានគេលប់ចោលអស់ហើយ នៅតាមបណ្តាលប្រទេសជាច្រើននៅក្នុងតំបន់ និងនៅលើពិភពលោក នៅមានតិចតួបំផុត។
-->
សម្តេចបន្តថា “ជម្រើសនៃអង្គប្រជុំដែលដឹកនាំ ដោយឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន មានជម្រើស៣ឲ្យខ្ញុំជ្រើសរើស។ ជម្រើសទី១ ទុកកាំសាបឲ្យនៅដដែលប៉ុន្តែទំលាក់ថ្លៃមួយចំនួន និងសេវាមួយចំនួនដែលមិនចាំបាច់។ ជម្រើសទី២ ដាក់ឲ្យមានការប្រកួតប្រជែងជាមួយភ្នាក់ងារឯកជន តែនៅពេលដាក់ប្រកួតប្រជែងមិនឈ្មះស្ថាប័នឯកជន វានឹងក្ស័យធន ។ ឯកទីជម្រើសទី ៣ លប់ចោលស្ថាប័នកាំសាបហ្នឹងតែម្តង។ ចឹង ខ្ញុំក៏សម្រេចជម្រើសទី ៣ ដោយលប់ចោលតែម្តងកុំឪ្យវាសុំាញុំា និងជួយសម្រួលការរកស៊ី និងការចំណាយរបស់ធុរកិច្ចជនដែលកំពុងរកស៊ីនៅក្នុងប្រទេសកម្ពុជា។
សម្តេចបន្តថា “សូមផ្តាំផ្ញើរទៅថ្នាក់ដឹកនាំកាំសាប ដែលនាំនាវាចូលកំពង់ផែរយៈពេល៤០ឆ្នាំមកនេះ មិនបាច់ធ្វើចឹងទៀតទេ យើងមានបច្ចេកវិទ្យាសម្រាប់ប្រើប្រាស់ ដោយខាងនាវា និងកំផែអាចធ្វើទំនាក់ទំនងជាមួយគ្នាបាន។
សម្តចតេជោហ៊ុន សែនបានបញ្ជាក់ថា ពេលនេះកម្ពុជាបានចាប់ផ្តើមការធ្វើកំណែទម្រង់ស៊ីជម្រៅផ្ទៃក្នុងរបស់ប្រទេសកម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ដូចជាការបញ្ចុះតំលៃអគ្គិសនី ការបញ្ចប់វត្តមានផ្នែកកាំកុងត្រូល និងផ្នែកផ្សេងៗទៀតនៅតាមច្រកព្រំដែន ដោយទុកតែនគបាលអន្តោប្រវេស និងគយតែប៉ុណ្ណោះ ដើម្បីកាត់បន្ថយភាពស្មុគស្មាញ និងការចំណាយក្រៅផ្លូវការផ្សេងៗ ដែលនេះជាការអនុវត្តជាបណ្តើរៗទៅតាមអភិក្រម៥យ៉ាងគឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់៕