ក្រសួងធនធានទឹកកំពុងទាញយកសក្តានុពលពីស្ទឹងចំនួនបី ដើម្បីជម្រុញផលប្រយោជន៍សេដ្ឋកិច្ច

0

ដោយៈ ហ្វីអូណា

កំពង់ឆ្នាំងៈ រដ្ឋ​លេខាធិការក្រសួងធនធានទឹក និងឧតុនិយម លោកចាន់ ស៊ីណាត បានអញ្ជើញដឹកនាំក្រុមដៃគូអភិវឌ្ឍន៍ ចុះធ្វើការត្រួតពិនិត្យលើតំបន់ស្ទឹងចំនួនបី ដើម្បីប្រើប្រាស់ស្រោចស្រពលើផ្ទៃដីទំហំជាង២០,០០០ហិកតា។

ស្ទឹងទាំងបីនោះរួមមាន ស្ទឹងលំហាច តំបន់ស្ទឹងអាចាង តំបន់ស្ទឹងបរិបូរណ៌​ និងតំបន់ផ្ទៃងរងទឹកភ្លៀងនានា ពីតំបន់ជម្រាលទាំងអស់នៃស្ទឹងបរិបូរណ៌​ ដើម្បីដំណើរការឲ្យបានឆាប់បំផុត តាមអ្វីដែលអាចធ្វើទៅបាន ក្នុងការសាងសង់អាងទឹកក្តុល​ ដ៏មានសក្តានុពលសម្បូ​របែប ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ឲ្យក្លាយទៅជាទំនប់អាងទឹក ប្រភពទឹករស់​ ដើម្បីធ្វើការផ្គត់ផ្គង៉ឲ្យប្រព័ន្ធធារាសាស្រ្ត លំហាច ជានិរន្ត លើផ្ទៃដីស្រោចស្រពឲ្យបានច្រើនជាង ២០.០០០ ហិកតា បន្ថែមទៀត។

ដៃគូអភិវឌ្ឈន៍ទាំងនោះ កំពុងផ្តល់ហិរញ្ញប្បទានគម្រោង CAISAR ដែលអញ្ជើញមកពីធនាគារវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធនៅអាស៊ី(AIIB) មកពីមូលនិធីអន្តរជាតិ សម្រាប់កិច្ចអភិវឌ្ឍន៍វិស័យកសិ​កម្ម IFAD មកពីមូលនិធិបៃតង GCF មកពីអង្គការសហប្រជាជាតិ UN-FAOសហការីជាតិ​ អន្តរជាតិ អាជ្ញាធរគ្រប់​លំដាប់​ថ្នាក់​របស់ខេត្តកំពង់ឆ្នាំង។

តំបន់ទាំងអស់ខាងលើ​ កាលពី​អតីត​កាល​ស្ថិតក្នុងសង្រ្គាមជាមួយនឹងក្រុមឧទាមអតីតខ្មែរក្រហមដ៏យូរ ទើបតែសមាហរណកម្មចុងក្រោយគេបំផុត ធ្វើឲ្យកិច្ចអភិវឌ្ឍន៍ក្នុងហេដ្ឋារចនាសម្ព័ន្ធទឹក ក្នុងតំបន់ទាំងនេះ​ បានប្រព្រឹត្តទៅមានការយឺតយ៉ាវ​ ។

លោកលឹម គានហោ រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម ដោយមានការឧបត្តម្ភគាំទ្រ សហប្រតិបត្តិការដ៏រឹងមាំ ពីសំណាក់ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានបើករង្វង់ប្រតិបត្តិការ​ ធ្វើ​ការសាងសង់បានសំណង់សិល្បកា មួយចំនួនក្នុងតំបន់ខាងលើ និង​បន្ថែម​ការអភិវឌ្ឍន៍បន្ត លើហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងធនធានទឹក និងឧតុនិយ​មគ្រប់យ៉ាង ជាកិច្ចការចាំបាច់​ និងបន្ទាន់បំផុតក្នុងនិយាមធ្វើទំនើបកម្មវិស្វកម្មក្នុងតំបន់ ដែលដីមានគុណភាពទាប ធ្វើការបង្កើនការផលិតឲ្យបានច្រើនរដូវកាល បង្កើនបរិស្ថានបៃតងលើគ្រប់រដូវកាល បង្កើ​តឲ្យមាននិរន្តភាព ក្នុងសុវត្ថិភាពទឹកលើគ្រប់វិស័យ និងបង្កើនជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋជាប្រចាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here