[:km]សម្តេចទៀ បាញ់៖ ការបើកផ្សារម៉ាក្រូនៅខេត្តសៀមរាបជាការបង្ហាញនូវកំណើន សេដ្ឋកិច្ច[:]

0

[:km]ដោយ​វុត្ថា

សៀមរាប៖ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ឪ្យ​ដឹង​នៅ​ថ្ងៃទី២៥ ខែមករា ឆ្នាំ ២០១៩កន្លងមក​ថា ការវិនិយោគ​របស់​ក្រុមហ៊ុន​សាងសង់ និង​បើក​ដំណើរការ​ផ្សារ​ម៉ាក្រូ​នៅក្នុង​ខេត្តសៀមរាប​នាពេលនេះ ជាការ​បង្ហាញ​ឲ្យ​ឃើញ​ពី​កំណើនសេដ្ឋកិច្ច និង​ភាពជឿជាក់​លើ​សន្តិភាព ស្ថេរភាព​នយោបាយ។

ផ្សារ​ម៉ាក្រូ​ទីតាំង​ទី២សាខា​ខេត្តសៀមរាប មាន​ទីតាំង​ស្ថិតនៅ​ភូមិ​គោក​ត្នោត ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង (ខាងកើត​ផ្សារ​ស្វាយ​ធំ)។

សម្តេច​ពិជ័យ​សេនា​ទៀ បាញ់​បាន​បន្តថា ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ​ជា​ប្រមុខ​ដឹកនាំ។ ផ្សារ​ម៉ាក្រូ​នឹង​ផ្តល់ឱកាស​ដល់​ប្រជាកសិករ និង​សហគ្រាស​ផលិត​ក្នុងការ​ផ្គត់ផ្គង់​ទំនិញ និង​កសិផល​មកដល់​ផ្សារ​ម៉ាក្រូ ព្រមទាំង​បាន​ផ្តល់នូវ​ការងារ​ដល់​ប្រជាពលរដ្ឋ​ប្រមាណ ២៤០នាក់​ផងដែរ។

ផ្សារ​ម៉ាក្រូ គឺជា​ផ្សារ​លក់​បោះ​ដុំ​ទំនិញ​ថៃ​ដ៏​ធំ​មួយ​នេះ ជាការ​បោះទុន​វិនិយោគ​រួមគ្នា​រវាង​ក្រុមហ៊ុន អិ​ល វ៉ា​យ ភី គ្រុប (LYP Group) ដែល​គ្រប់គ្រង​ដោយ​មហាសេដ្ឋី​ស្រុក​ខ្មែរ គឺ​អ្នកឧកញ៉ា លី យ៉ុង​ផាត់ ដែល​កាន់កាប់​ភាគហ៊ុន​ចំនួន ៣០ភាគរយ និង​ក្រុមហ៊ុន ស៊ី.ភី.គ្រុប ដែល​គ្រប់គ្រង​កាន់កាប់​ដោយ​មហាសេដ្ឋី​លេខ១ របស់​ប្រទេស​ថៃ គឺ​លោក ថា​នី​ន ជា​រ៉ា​វ៉ា​នុ​ន (Dhanin Chearavanont) ដែល​កាន់កាប់​ភាគហ៊ុន​ចំនួន៧០ភាគរយ។

ផ្សារ​នេះ​ស្តុក​លក់ទំនិញ​បោះ​ដុំ​រហូតដល់​ជាង១ម៉ឺន​មុខ ហើយ​ផ្សារ​នេះ​ត្រូវគេ​មើលឃើញថា នឹង​ដើរតួ​ជា​អ្នកផ្គត់ផ្គង់​ផលិតផល​ម្ហូបអាហារ​ដ៏​ធំ និង​សំខាន់​ជាងគេ​មួយ​សម្រាប់​វិស័យ​លក់រាយ​នៅ​កម្ពុជា៕

[:]

LEAVE A REPLY

Please enter your comment!
Please enter your name here