ក្រុមហ៊ុន Foxconn គ្រោងផលិតទូរសព្ទ IPhone ដំបូងក្នុងរោងចក្រតម្លៃ១,៦ពាន់លានដុល្លារនៅប្រទេសឥណ្ឌា

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមចុះផ្សាយដោយសារពត៌មាន CNA បានឱ្យដឹងថា ក្រុមហ៊ុន Foxconn ដែលជាអ្នកផ្គត់ផ្គង់ធំបំផុតរបស់ Apple Inc បានប្រកាសថា ខ្លួននឹងចាប់ផ្តើមផលិតទូរស័ព្ទ iPhone ដំបូង នៅក្នុងរោងចក្រថ្មីរបស់ខ្លួន នៅរដ្ឋ Karnataka ភាគត្បូងប្រទេសឥណ្ឌា នៅខែមេសា ឆ្នាំ ២០២៤ ខាងមុខនេះ។

ក្រុមហ៊ុន Foxconn បានចុះកិច្ចព្រមព្រៀងទិញយកដីមួយកន្លែង នៅក្នុងរដ្ឋ Karnataka កាលពីថ្ងៃទី ១ ខែកក្កដាកន្លងទៅ សម្រាប់ប្រើប្រាស់សាងសង់ជារោងចក្រថ្មីរបស់ខ្លួន ខណ:រដ្ឋាភិបាលឥណ្ឌា បានបង្ហាញថា គម្រោងនេះ មានតម្លៃរហូតដល់ទៅ ១៣០ពាន់លានរូពៀ (ប្រហែល១,៥៩ពាន់លានដុល្លារ) ហើយថែមទាំងអាចបង្កើតការងារថ្មីៗបានប្រហែល៥០.០០០កន្លែង។Foxconn ដែលជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកធំជាងគេបំផុតរបស់ពិភពលោក បានកំណត់គោលដៅ ក្នុងការផលិតទូរសព្ទ iPhone ឱ្យបានចំនួន ២០ លានគ្រឿងក្នុងមួយឆ្នាំ នៅក្នុងរោងចក្ររបស់ខ្លួន នៅទីក្រុង Devanahalli និងមជ្ឈមណ្ឌលបច្ចេកវិទ្យា Bengaluru របស់ប្រទេសឥណ្ឌា ។

ក្រុមហ៊ុន Apple និង Foxconn បាននិងកំពុងរៀបចំផែនការ ដើម្បីងាកចេញពីប្រទេសចិន បន្ទាប់ពីទីក្រុងប៉េកាំងបានដាក់កំហិតយ៉ាងតឹងរ៉ឹងលើជំងឺកូវីដ-១៩ ដែលជាហេតុធ្វើឱ្យមានការរំខានដល់ការផលិតទូរស័ព្ទ iPhone ថ្មីៗ និងឧបករណ៍ផ្សេងទៀតនៅក្នុងប្រទេសដ៏ធំមួយនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here