ដោយៈ ស៊ីវ ម៉េង
ខេត្តកែបៈ បន្ថែមលើសក្តានុពលមូលដ្ឋានមានស្រាប់ ការកែច្នៃ បាននិងកំពុង ត្រូវបានលើកទឹកចិត្តពីរដ្ឋាភិបាល ដើម្បីពង្រីកភាពទាក់ទាញ ក៏ដូចជាលើកកំពស់សក្តានុពលមូលដ្ឋានក្នុងខេត្តកែប។
ក្រោមការដឹកនាំរបស់លោកសោម ពិសិដ្ឋអភិបាលនៃគណៈអភិបាលខេត្តកែប ខេត្តនេះកំពុងមានភាពរីកចម្រើន ស្របពេលអ្នកវិនិយោគជាតិ អន្តរជាតិជាច្រើនបាន និងកំពុងចូលរួមអភិវឌ្ឍន៍នៅខេត្តនេះ។
-->
ជាមួយនឹងការលើកទឹកចិត្តដល់វិស័យឯកជន លោកអភិបាលខេត្តកែប កាលពីឆ្នាំមុនបានចូលរួមសម្ភោធ បើកដំណើររការគំរោងឆ្នេរសមុទ្រកោងកាង ដោយលោកបានប្រកាសគាំទ្រ ដល់គំរោងនេះ។

លោកCooler Tanអគ្គនាយកក្រុមហ៊ុនYoungsia Real Estate ដែលបានអភិវឌ្ឍន៍គំរោងបូកគោលែន១ បូកគោលែន២ បូកគោលែន៣ គំរោងឆ្នេរសមុទ្រកោងកាង និងឋានសួគ៌លំហែរបានមានប្រសាសន៍ថា ជាមួយនឹងផែនការលំអិត ក្រុមហ៊ុនបាននិងកំពុងបំពេញតាមផែនការអភិវឌ្ឍន៍ ដោយភាពច្បាស់លាស់ និងតាមអ្វីដែលយើងបានបង្ហាញ ជាជាងបង្ហាញត្រឹមរូបភាព3D។

លោកបន្តថា “ដោយសារទំនុកចិត្ត បានធ្វើឲ្យអតិថិជនរបស់យើងជួយផ្សព្វផ្សាយពីមាត់មួយ ទៅមាត់មួយ ដោយហៅសាច់ញាតិរបស់ពួកគេ មកទិញគំរោងយើងបន្តបន្ទាប់”។ លោកបន្តថា “ទំនុកចិត្ត ដែលយើងផ្តល់ឲ្យអតិថិជន គឺដោយសារយើងមានទុនគ្រប់គ្រាន់ មានផែនការអភិវឌ្ឍន៍ច្បាស់លាស់ និងធ្វើឡើងតាមអ្វីដែលយើងបានបង្ហាញដល់អតិថិជន”។
លោកCooler Tanបានបន្តថា ជាមួយទំនុកចិត្តនេះហើយ ទើបយើងអាចរីកចម្រើនជាមួយគ្នា ព្រោះអតិថិជនច្រើនណាស់ ត្រូវការដីលំហែរ ប៉ុន្តែជាដីលំហែរដែលយើង បានអភិវឌ្ឍន៍ពិតប្រាកដ ជាដីលំហែរពិតប្រាកដ។

គំរោងឆ្នេរសមុទ្រកោងកាង ក្រៅពីស្ថិតនៅជាប់ឆ្នេរសមុទ្រក្នុងសង្កាត់អូរក្រសារ ក្រុងកែប យើងបានរៀបចំជីកព្រែក សាងសង់ស្ពានដើរកំសាន្តចំនួន២ មានប្រវែងប្រមាណ២០០០ម៉ែត្រ ដាំដើមដូងជាង៤០០ដើម មានសួនច្បារសម្រាប់លំហែរ និងទេសភាពភ្នំ ព្រមទាំងផ្ទៃសមុទ្រដ៏ស្រស់ស្អាតនាទឹកដី ខេត្តកែប ដែលរាជរដ្ឋាភិបាលបានបញ្ចប់ផែនការមេ ក្នុងការប្រែក្លាយខេត្តនេះ ជាតំបន់លំហែរកាយកម្រិតខ្ពស់៕