ដោយៈ និស្ស័យ
ភ្នំពេញៈ លោកហួត សារឹម អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងដោយមានការចូលរួមជាមួយ និងមន្រ្តីពាក់ព័ន្ឋបាន អញ្ជើញទៅត្រួតពិនិត្យ និងវាយតម្លៃ ប្រគល់-ទទួល១០០% និងបញ្ចប់សុពលភាពលើការងារស្ថាបនាផ្លូវ ក្រាលដីល្បាយក្រួស ល្បាយថ្មភ្នំ និងសាងសង់លូ គ្រប់ប្រភេទចំនួន៣គម្រោង។
គំរោងផ្លូវលំសំខាន់ៗទាំងនេះ ស្ថិតនៅខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និងខេត្តបាត់ដំបង។
-គម្រោងទី១ ការងារស្ថាបនាផ្លូវក្រាលល្បាយដីក្រួស ចំនួន ០១ខ្សែ ប្រវែង៧៥០០ម៉ែត្រ ទទឹង៨ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ សាងសង់លូមូលមុខមួយចំនួន១១កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ០២កន្លែង តភ្ជាប់ពីផ្លូវជាតិលេខ ៧៦ ចូលទៅផ្លូវក្រវ៉ាត់ព្រំដែន កម្ពុជា-វៀតណាម ត្រង់បង្គោលលេខ ៦០/១៥ (១) ស្ថិតក្នុងភូមិ ពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
-->
-គម្រោងទី២ ការងារស្ថាបនាផ្លូវក្រាលល្បាយថ្មភ្នំ ចំនួន១ខ្សែ ប្រវែង៧ ០០០ម៉ែត្រ ទទឹង៨ម៉ែត្រ កម្រាស់០,២ម៉ែត្រ សាងសង់លូមូលមុខបី ចំនួន១០កន្លែង លូមូលមុខពីរចំនួន៦កន្លែង និងលូមូលមុខមួយចំនួន៥កន្លែង ស្ថិតនៅតាមបណ្តោយខ្សែក្រវ៉ាត់ព្រំដែន ( កម្ពុជា-ឡាវ ) ច្រកដុងក្រឡ ខេត្តស្ទឹងត្រែង។
-គម្រោងទី៣ ការងារស្ថាបនាផ្លូវក្រាលដីល្បាយថ្មភ្នំ ចំនួន១ខ្សែ មានពីរកំណាត់ ប្រវែងសរុប១៣ ០០០ម៉ែត្រ ទទឹង៨ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ ( កំណាត់ទី១ ) ស្លាបស្តាំ ប្រវែង៥៥០០ម៉ែត្រ ចាប់ពីបំបែកច្រក៤០០ នៃភូមិឆករកា ឃុំសំឡូតឆ្ពោះទៅ ច្រកសែនចៅ ស្រុកសំឡូត ខេត្តបាត់ដំបង និងច្រកផល្លីផល្លា ខេត្តប៉ៃលិន និង(កំណាត់ទី២ ) ស្លាបឆ្វេង ប្រវែង៧៥០០ម៉ែត្រ ចាប់ពីបំបែកច្រក ៤០០ ឆ្ពោះទៅភូមិ៨៣ ឃុំតាតោក ឆ្ពោះទៅច្រកចរិយា និងច្រកទីងមោង ស្រុកសំឡូត ខេត្តបាត់ដំបង និងផ្លាកឈ្មោះផ្លូវ ចំនួន៣កន្លែង ។
គម្រោងទាំងបីខាងលើនេះអនុវត្តដោយ បញ្ជាការដ្ឋានវិស្វកម្មអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ។
គណៈកម្មការ បានសម្រេចឯកភាព ទទួលយកគម្រោងទី១ ដោយបញ្ចប់ រយៈពេលធានាសុពលភាពជាស្ថាពរ និងគម្រោងទី២ និងទី៣ ទទួលយក ១០០% តាមសំណូមពររបស់ ភាគីទទួលការ៕