ក្រុមហ៊ុន AGENT21 GLOBAL និងក្រុមហ៊ុនGridworld Groupក្រុមហ៊ុន Bu Kwang ចុះអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការសម្រាប់ការអភិឌ្ឍន៍លើវិស័យសំណង់ និងស្ថាបត្យកម្ម

0

ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រុមហ៊ុន  AGENT21 GLOBAL និង ភាគីខាងក្រុមហ៊ុនកូរ៉េ GRID WORLD GROUP ក្រុមហ៊ុន BU KWANG CONSTRUCTOIN បានចុះអនុស្សារណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការសម្រាប់ការអភិឌ្ឍន៍លើវិស័យសំណង់ ស្ថាបត្យកម្ម និង SOLAR នៅកម្ពុជា ។
ក្នុងនោះក្រុមហ៊ុនបានលើកឡើងពីគោលបំណងដើម្បីផ្តល់ជូននូវស្តង់ដាសំណង់ដែលមានគុណភាពនិងតំលៃសមរម្យជូនប្រជាជនដែលមានចំណូលមធ្យម ដើម្បីចូលរួមអភិវឌ្ឍន៏ប្រទេសកម្ពុជាផងដែរ។

ការចុះអនុស្សារណៈនេះក្រុមហ៊ុននិងសហការជាមួយភាគីកូរ៉េដើម្បីបង្កើតម៉ូតផ្ទះបែបEco Friendly House ដែលបំពាក់ប្រពន្ធ័សឡា និង សំភារះប្រើប្រាស់ទំនើបនិងសន្សំសំចៃថាមពលប្រើប្រាស់នៅក្នុងលំនៅដ្ឋានដើម្បី ជួយកាត់បន្ថយការចំណាយនិងថែរក្សាបរិស្ថាន។លោកស្រី លី ច័ន្រ្ទលកក្ស្មី នាយិកា ​​ក្រុមហ៊ុនAGENT21 GLOBAL បាន​​ថ្លែងថា​​ ការចុះកិច្ចសហ​ប្រតិបត្តិការរវាងក្រុមហ៊ុន​ទាំងបីខាងលើ​នេះ គឺជាការទទួល​​ខុ​សត្រូវរបស់ពួក​យើង​​ សម្រាប់​ភាពជាដៃគូអាជីវ​កម្ម ដោយផ្អែកលើ​ការជឿទុកចិត្តគ្នា​ទៅវិញទៅមក ហើយ​ក្នុង​​​​គោ​ល​​​ដៅ​គម្រោងការចូលរួម ដើម្បី​​​អភិវឌ្ឍន៍​​វិស័យ​ស្ថាបត្យកម្ម​​និងសំណង់​កម្ពុជា​​។

លោកស្រី នាយិកា បានលើកឡើងថា« ឥឡូវនេះយើងខ្ញុំមានដៃគូរសហការថ្មីចំនួនពីរក្រុមហ៊ុន ទៀត គឺ ក្រុមហ៊ុន  Gridworld Group  និងក្រុមហ៊ុនBu Kwang ENC Co,ltd មកពីប្រទេសកូរ៉េ ដែលជាក្រុមហ៊ុនល្បីឈ្មោះនៅកូរ៉េមានបទពិសោធន៍ច្រើនឆ្នំា ទាក់ទងនឹងការសាងសង់លំនៅដ្ឋានស្ថាបត្យកម្មនិងព្រះអាទិត្យ ប្រព័ន្ធសន្សំសំចៃអគ្គិសនី ក៏ដូចជា សហការលើវិស័យផ្សេងៗទៀតផងដែរ។ លោកស្រី លី ច័ន្រ្ទលក្ស្មី បានបន្ថែមថា តាមពិតទៅ ការចុះ (MOU) នេះគឺ មានគោលបំណងធំ ដើម្បីសហការគ្នា រវាង ក្រុមហ៊ុន AGENT21 GLOBAL  ក្រុមហ៊ុន  Gridworld Group  និងក្រុមហ៊ុន Bu krang ENC Co,ltd សម្រាប់ការអភិវឌ្ឍន៍គម្រោងជាច្រើនទៀតនៅកម្ពុជា ។

លើសពីនេះ ក្រុមហ៊ុនខាងលើបានផ្តល់ជូនតម្លៃពិសេសជូនក្រុមហ៊ុន AGENT21 GLOBAL ដើម្បីផ្តល់ភាពងាយស្រួលក្នុងការកាត់បន្ថយការចំណាយរបស់ប្រជាជននៅតំបន់រុនតាឯកសម្រាប់សង់ផ្ទះជូនដល់ពួកគាត់នៅទីនោះទៀតផង។ 
សូមជំរាបជូនថា ក្រុមហ៊ុន AGENT21 GLOBAL បានទៅដល់ទីតាំង៣ កន្លែងហើយ ដែលក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់បានប្រគល់សិទ្ធិឲ្យសង់ផ្ទះគំរូជូនប្រជាជននៅតំបន់រុនតាឯក ខេត្តសៀមរាប។
ក្រុមហ៊ុន  Gridworld Group  និងក្រុមហ៊ុន Bu Kwang ENC Co,ltd បានប្តេជ្ញាថា នឹងផ្តល់ជូនតម្លៃពិសេសជូនក្រុមហ៊ុន AGENT21 GLOBAL ដើម្បីផ្តល់ភាពងាយស្រួល ក្នុងការកាត់បន្ថយការចំណាយរបស់ប្រជាជននៅតំបន់រុនតាឯកសម្រាប់សង់ផ្ទះជូនដល់ពួកគាត់នៅទីនោះថែមទៀត។

ក្រុមហ៊ុន AGENT21 GLOBAL ធ្លាប់បាននាំយករចនាម៉ូដផ្ទះដ៏ស្រស់ស្អាត និងជាស្នាដៃលើកដំបូងរបស់ក្រុមហ៊ុន ជូនរាជរដ្ឋាភិបាល ដើម្បីរួមចំណែក ក្នុងការអភិវឌ្ឍន៍តំបន់រុនតាឯកនេះឲ្យក្លាយជាតំបន់អភិវឌ្ឍន៍លើគ្រប់វិស័យ ជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា។

ហេតុដូច្នោះហើយ គោលបំណងនៃការក្រុមហ៊ុនជំហ៊ានទី១ គឺ ដើម្បីរៀបចំភូមិធម្មជាតិរុនតាឯកឲ្យក្លាយជាភូមិដ្ឋាន មានបរិស្ថានល្អ និងមានកម្រិតតម្លៃសមរម្យសម្រាប់ប្រជាជនក្នុងតំបន់ជាមួយការរស់នៅមានផាសុខភាព លំនៅដ្ឋានមានរចនាបទជាខ្មែរ និងស្របតាមការរស់នៅរបស់ប្រជាជន ដែលអាចប្រែក្លាយតំបន់រុនតាឯកឲ្យក្លាយជាទីក្រុងគំរូសម្រាប់ការសិក្សាលើគម្រោងបន្តបន្ទាប់ទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here