ដោយៈ សហការី
ភ្នំពេញៈ វេទិកាពិភាក្សាពីបញ្ហាប្រឈម និងដំណោះស្រាយលើវិស័យអចលនវត្ថុ ត្រូវបានរៀបចំឡើងកាលពីសប្តាហ៍មុន ដោយមានការចែករំលែកចំណេះពីអ្នកជំនាញជាច្រើន។
ក្នុងអំឡុងពេលពីរបីឆ្នាំកន្លងមកនេះ ដោយសម្លឹងឃើញបញ្ហាជាឱកាសនៅក្នុងមុខជំនួញ និងអាជីវកម្ម ដែលមានការប្រឈមខ្លាំងក្នុងការប្រតិបត្តិការទំនាក់ទំនង ខ្សែចង្វាក់ផលិតកម្ម ការផ្គត់ផ្គង់ ការគ្រប់គ្រង ការសាងសង់ ការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសវិស័យអចលនវត្ថុ ដែលជាវិស័យដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍ហេស្ថារចនាសម្ព័ន្ធ លំនៅឋាន ខុនដូ អាផាតមិន បុរី សណ្ឋាគារ រីសត ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍សេដ្ឋកិច្ចអោយមានចរន្តស្ថេរភាព និងកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រួមទាំងឱកាសការងារជាច្រើនផងដែរ។
-->
មិនត្រឹមតែប៉ុណ្ណោះ ក៏មានចូលរួមចំណែកពីរាជរដ្ឋាភិបាល និងវិស័យឯកជន បានធ្វើការសហការ បន្តការអភិវឌ្ឍន៍ និងធ្វើប្រតិបត្តិការអាជីវកម្មរាងៗខ្លួនអោយមានភាពប្រសើរឡើង ស្របពេលដែលពិភពលោកកំពុងតែជួបវិបត្តិជាសកល។
ទោះបីជាយ៉ាងនេះក្តី ក៏នៅតែមាន ម្ចាស់អាជីវកម្ម និងសហគ្រិនមួយចំនួន នៅតែមានការជួបជុំ ពិភាក្សា ស្វែងរកកាឡានុវត្តភាព ចាប់ដៃគូសហការ បង្កើតបណ្តាញទំនាក់ទំនងអាជីវកម្មនានា ក្នុងន័យបន្តចូលរួមអភិវឌ្ឍន៍លើគ្រប់វិស័យ និងវិស័យអាទិភាពមួយចំនួនទៀតក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងឆ្លុះបញ្ចាំងពីលំហ្នឹងនិងស្ថេរភាពសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន។
ទន្ទឹមនឹងនេះផងដែរ ក៏មានវិស័យឯកជនប្រមាណ៨០ស្ថាប័ន មានការជួបជុំបង្កើតព្រឹត្តិការណ៍ Business Friday Night (BFN) ក្រោមវេទិកា Real Estate Forum កាលពីថ្ងៃសុក្រទី១៦ ខែមិថុនាឆ្នាំ២០២៣ នៅកាហ្វេជាតិ រាជធានីភ្នំពេញ ។
កម្មវិធី BFN ដែលបង្កើតឡើងតាំងពីឆ្នាំ 2010 ផ្តួចផ្តើមដោយ លោក Jack Sao ស្ថាបនិកMaster Concept Media 724 ក្នុងគោលបំណង ប្រមូលផ្តុំនូវ ម្ចាស់អាជីវកម្ម អ្នកជំនាញ សហគ្រិន និងថ្នាក់ដឹកនាំក្រុមហ៊ុន ដោយមានការជួបជុំម្ចាស់អាជីវកម្ម សហគ្រិន អ្នកជំនាញ មកពីវិស័យផ្សេងគ្នាជាច្រើនរូបប្រមាណ៨០នាក់។ ដើម្បីជួបជុំ ចែករំលែក និងផ្លាស់ប្តូរចំណេះដឹង និងធ្វើបច្ចុប្បន្នភាព នៃអាជីវកម្ម និងទីផ្សារ ក្នុងស្រុក និងសកល។
វេទិកានេះ ក៏អាចជាបណ្តាញទំនាក់ទំនងមួយដ៏ល្អ សម្រាប់ ការពិភាក្សា និងស្វែងរកគន្លឹះ អាជីវកម្ម ដើម្បីភាពល្អប្រសើរ និងជោគជ័យរួមគ្នាផងដែរ។
លោកJack SAO បានបង្ហាញពីគោលបំណងរបស់ BUSINESS FRIDAY NIGHTថា BFN គឺជាបណ្តាញទំនាក់ទំនងអាជីវកម្ម និងកសាងទំនាក់ទំនងសម្រាប់កំណើនអាជីវកម្មកម្ពុជា។ វាជាព្រឹត្តិការណ៍ប្រចាំខែ សម្រាប់ធ្វើបច្ចុប្បន្នភាពលើប្រធានបទ លើអាជីវកម្ម និងទីផ្សារក្នុងស្រុក និងសកល។ ។លោកបន្តថា BFNវាគឺជាការប្រមូលផ្តុំនៃម្ចាស់អាជីវកម្ម អ្នកវិនិយោគ ថ្នាក់ដឹកនាំ អ្នកជំនាញ វាគ្មិន និងសហគ្រិន។

លោកបន្តថា “វាជាវេទិកាអាជីវកម្ម បណ្តាញទំនាក់ទំនង ដើម្បីចែករំលែក ផ្លាស់ប្តូរគំនិត ពិភាក្សាអំពីអាជីវកម្ម ប្រតិបត្តិការ និងដំណោះស្រាយបញ្ហា សម្រាប់ស្វែងរកគន្លឺះជោគជ័យ”។
ទន្ទឹមនឹងនេះផងដែរ ព្រឹត្តិការណ៍នេះ ក៏ប្រមូលផ្តុំទៅដោយប្រធានបទទាក់ទងនឹងវិស័យអចលនវត្ថុ ដែលបានធ្វើការបកស្រាយ និងបញ្ចេញទស្សនៈល្អប្រកបដោយចក្ខុវិស័យវិជ្ជមាន ក្នុងការអភិវឌ្ឍន៍ និងធ្វើមានភាពប្រសើរឡើងវិញថែមមួយកម្រិតទៀត។
លោក ចេង វុទ្ធី អគ្គនាយក្រុមហ៊ុន (INVA ESTATE)បានលើកឡើងពីស្ថានភាព និងឱកាសវិនិយោគក្នុងវិស័យនេះ។
ជាមួយគ្នានេះ លោកបណ្ឌិតឧកញ៉ាតេង រិទ្ឋីអគ្គនាយកក្រុមហ៊ុនR – Investment Group បានចែករំលែកពីស្ថានភាពអភិវឌ្ឍន៍ដីឡូតិ៍ និងឱកាសវិនិយោគនៅកម្ពុចា។
សំរាប់លោកឧកញ៉ា ឡាង ទីលាង អគ្គនាយ (BOREY TYLEANG)បានបង្ហាញពីនិន្នាការ និងទីផ្សារបុរីនៅកម្ពុជា។
ចំណែកស្ថានភាពអភិវឌ្ឍន៍ខុនដូ លោក សុទ្ធ វីរៈ អគ្គនាយក្រុមហ៊ុន(HOMES GLOBAL CO., LTD.)។
– ស្ថានភាពនៃវិស័យសំណង់ ដោយលោក សៅ កុសល តំណាងក្រុមហ៊ុន (KHMER ANGKOR CONSTRUCTION) និងដោយមានការ សម្របសម្រួលកម្មវិធីពិធីការ និងព្រឹត្តិការណ៍ដែលតំណាងដោយ Ms. Samphors Se អគ្គនាយិកា ក្រុមហ៊ុន Making Digital Easy។
ព្រឹត្តិការណ៍ Business Friday Night អាចដំណើរការទៅបានដោយទទួលបានគាំទ្រ សមាគមអ្នកទីផ្សារកម្ពុជា (MAC) ពីសំណាកភ្ញៀវកិត្តិយស ឧកញ៉ា លោកជំទាវ ម្ចាស់អាជីវកម្ម សហគ្រិនកម្ពុជា និងអ្នកឧបត្ថម្ភធំ បុរីទីលាង និងអ្នកសហការ កាហ្វេជាតិ ដៃគូសហការប្រព័ន្ធផ្សព្វផ្សាយProperty Area Asia ជាពិសេសវាគ្មិនកិត្តិយសដែលបានចែករំលែក នូវបទពិសោធន៍ល្អៗដ៏មានសារៈសំខាន់។
លើសពីប្រធានបទ ដែលមានសំខាន់ខាងលើនេះ លោកបណ្ឌិត ជា ដែន Vice President of Marketing Association of Cambodia (MAC) ចូលរួមផ្តល់ជាអនុសាសន៍ល្អៗ ក្នុងកម្មវិធីផងដែររួមមាន ទី១ មិនជាការងាយស្រួលនោះទេ ក្នុងស្ថានភាពបែបនេះ ត្រូវមានការងារច្រើនត្រូវធ្វើ និងពីការចូលរួមពី វិនិយោគជិក ជាមួយការកែប្រែមុខមាត់ តាមរយៈច្បាប់លើកទឹកចិត្ត ពីរាជរដ្ឋាភិបាល និង ការចូលរួមពីបច្ចេកវិជ្ជា ព្រមទាំង ការរីកដុះដាល ពី ធនធានមនុស្ស ផង។
លោកបន្តថា ការនិយាយតៗគ្នាអំពីស្ថានភាព កំពុងជួបការលំបាក អំពីវិស័យអចលនវត្ថុ កំពុងមានលំអោនថមថយ គឺជាការពិតណាស់ តែមិនគួរនិយាយតៗគ្នា ព្រោះវាអាចបង្កើតជាស្រមោល ដែលដើរបន្លាច ខ្លួន និងអ្នកដទៃ ដែលគេមានកំម្លាំង ជាមួយសមត្ថភាពអាចឈរជើងនៅឡើយ ដែលអាចជះផលប៉ះពាល់ដូចជា បង្ក អោយអ្នកចង់លក់ និងចង់ទិញ កាន់តែមានគម្លាត ឆ្ងាយធ្វើអោយចរន្តសាច់ប្រាក់លើទីផ្សារ មានការខ្វះ ដែលអាចប៉ះពាល់ដល់វិស័យនានាទៅវិញ។
លោកជា ដែនបានជម្រុញ និងលើកទឹកចិត្តអោយអ្នកចង់បាន រាល់អចលនវត្ថុនានា ត្រូវគាំទ្រអោយពឹងលើអ្នកមានជំនាញ អចលនវត្ថុ ដើម្បីបញ្ជៀសនូវរាល់ហានីភ័យ ព្រោះមួយរយះនេះ មានព័ត៌មានជាច្រើន ពីការខាតបង់ នៃការប្រកបរបរលើអាជីវកម្ម វិស័យអចលន វត្ថុ គំរោងផ្សារ ដីឡូត៏ ផ្ទះល្វែងជាមដើម៕
