តើក្រុមហ៊ុនខា្នតយក្សកំពូលៗTop10 ដែលដំណើរការនៅ លើពិភពលោកមានឈ្មោះអ្វីខ្លះ?

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ទស្សនាវដ្ដី Forbes បានចេញផ្សាយចំណាត់ថ្នាក់ប្រចាំឆ្នាំទី២០ស្តីពី ក្រុមហ៊ុនកំពូលៗ ដែលបានដំណើរការនៅលើពិភពលោកសម្រាប់ឆ្នាំ២០២៣នេះ ដោយធនាគារអាមេរិកJP Morgan ទទួលបានតំណែងលេខ១ជាលើកដំបូង ចាប់តាំងពីឆ្នាំ២០១១។

តាមពីក្រោយយ៉ាងប្រកៀកប្រកិតរបស់ធនាគារJP Morgan គឺក្រុមហ៊ុន Saudi Aramco ដែលជាក្រុមហ៊ុនថាមពលយក្សរបស់អារ៉ាប៊ីសាអូឌីត និងធនាគាររដ្ឋចិនស្ថិតនៅលេខរៀងទី៣។  ក្រុមហ៊ុនដែលគួរឱ្យកត់សម្គាល់ផ្សេងទៀត នៅក្នុងតារាងចំណាត់ថ្នាក់កំពូលទាំង១០ រួមមានក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Alphabet ជាប់ចំណាត់ថ្នាក់ទី៧ ក្រុមហ៊ុនMicrosoft ជាប់ចំណាត់ថ្នាក់ទី៩ និងក្រុមហ៊ុន Apple ជាប់ចំណាត់ថ្នាក់ទី១០។

បញ្ជី Global 2000 ចាត់ចំណាត់ថ្នាក់ក្រុមហ៊ុន ចុះបញ្ជីធំជាងគេបំផុតរបស់ពិភពលោក ពីទីផ្សារភាគហ៊ុនផ្សេងៗ នៅទូទាំងពិភពលោក។ បញ្ជីនេះដាក់បញ្ចូលក្រុមហ៊ុនមកពី៥៨ប្រទេស ដោយសហរដ្ឋអាមេរិក ទទួលតំណាងខ្ពស់បំផុត ដែលមានក្រុមហ៊ុនចំនួន៦១១ បន្ទាប់មក គឺប្រទេសចិនដែលមាន៣៥៦ក្រុមហ៊ុន។

ចំណែក ប្រទេស​ថៃ​មាន​ក្រុមហ៊ុន​ចំនួន១៧ ដែល​ទទួល​បាន​កិត្តិយស​ក្នុង​បញ្ជី​ឈ្មោះ​ Global 2000 ក្នុងឆ្នាំ​២០២៣នេះ។

លក្ខណៈវិនិច្ឆ័យនៃការជ្រើសរើស គឺផ្អែកលើកត្តាចំនួន៤ ដូចជា ប្រាក់ចំណូល ប្រាក់ចំណេញ ទ្រព្យសកម្ម និងតម្លៃទីផ្សារ។

យោងតាមទិន្នន័យហិរញ្ញវត្ថុ ក្នុងរយៈពេល១២ខែចុងក្រោយបំផុតរហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ត្រូវបានប្រើប្រាស់សម្រាប់ការគណនា។ ចំណែក រូបិយប័ណ្ណយោងសម្រាប់ធ្វើការវាយតម្លៃចំណាត់ថ្នាក់ គឺជាប្រាក់ដុល្លារសហរដ្ឋអាមេរិក។
ខាង​ក្រោម​នេះ​គឺ​ជា​បណ្តាក្រុមហ៊ុន​Top10 ដែល​ត្រូវបាន​ចាត់ដាក់បញ្ចូល​ក្នុង​បញ្ជី Global 2000 សម្រាប់​ឆ្នាំ២០២៣នេះ រួមមានដូចជា
១.ធនាគារអាមេរិក JP Morgan
២.ក្រុមហ៊ុន Saudi Aramco
៣. ធនាគារ the Industrial and Commercial Bank of China 
៤. ធនាគារ China Construction Bank
៥.ធនាគារ Agricultural Bank of China
៦.ធនាគារ Bank of America
៧.ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Alphabet
៨.ក្រុមហ៊ុនExxonMobil៩.ក្រុមហ៊ុន Microsoft

និងលេខរៀងទី១០ គឺក្រុមហ៊ុន Apple

LEAVE A REPLY

Please enter your comment!
Please enter your name here