មកស្គាល់មហាសេដ្ឋីមានប្រាក់ពាន់លានវ័យក្មេងទាំង១០របស់ ពិភពលោកប្រចាំឆ្នាំ២០២៣

0

ដោយៈ តែម សុខុម

ប៉េកាំង: បុរស និងស្ត្រីវ័យក្មេងចំនួន១៥រូប ដែលសុទ្ធតែមានវ័យក្រោម៣០ឆ្នាំ បានជាប់ក្នុងបញ្ជីឈ្មោះរបស់ទស្សនាវដ្ដី Forbes ជាមហាសេដ្ឋីពាន់លានដុល្លារ ដែលមានវ័យក្មេងបំផុតប្រចាំឆ្នាំ២០២៣។

ទ្រព្យសម្បត្តិរបស់ពួកគេខ្លះ បានពីការស្នងមរតក ខណៈទ្រព្យសម្បត្តិរបស់អ្នកខ្លះទៀត បានពីការបើកអាជីវកម្មជោគជ័យ។

ប៉ុន្តែយើងបានកំណត់យកតែ១០នាក់ប៉ុណ្ណោះ ហើយដើម្បីជ្រាបកាន់តែច្បាស់ថា តើពួកគេមានឈ្មោះអ្វីខ្លះ មានសម្រស់ស្រស់សោភា និងសង្ហារកម្រិតណា មានទ្រព្យសម្បត្តិច្រើនកម្រិតណា និងមកពីប្រទេសណាខ្លះ សូមអានខាងក្រោម៖

*ចំណាត់ថ្នាក់លេខ១០
សហគ្រិនអាមេរិក លោក Ryan Breslow វ័យ២៩ឆ្នាំ មានទ្រព្យសម្បត្តិ១,១ពាន់លានដុល្លារ។

*ចំណាត់ថ្នាក់លេខ៩
លោក Leonardo Maria Del Vecchio វ័យ២៨ឆ្នាំ ជាអ្នកស្នងមរតកជនជាតិអ៊ីតាលី មានទ្រព្យសម្បត្តិ៣,៥ពាន់លានដុល្លារ។

*ចំណាត់ថ្នាក់លេខ៨
កញ្ញា Katharina Andresen វ័យ២៨ឆ្នាំ ជាអ្នកស្នងមរតកជនជាតិន័រវែស មានទ្រព្យសម្បត្តិ១,៥ពាន់លានដុល្លារ។

*ចំណាត់ថ្នាក់លេខ៧
សហគ្រិនចិន លោក Wang Zelong វ័យ២៦ឆ្នាំ មានទ្រព្យសម្បត្តិ១,៤ពាន់លានដុល្លារ។

*ចំណាត់ថ្នាក់លេខ
កញ្ញា Alexandra Andresen វ័យ២៦ឆ្នាំ ជាអ្នកស្នងមរតកជនជាតិន័រវែស មានទ្រព្យសម្បត្តិ១,៥ពាន់លានដុល្លារ។

*ចំណាត់ថ្នាក់លេខ៥
លោក Luca Del Vecchio វ័យ២១ឆ្នាំ ជាអ្នកស្នងមរតកជនជាតិអ៊ីតាលី មានទ្រព្យសម្បត្តិ៣,៥ពាន់លានដុល្លារ។

*ចំណាត់ថ្នាក់លេខ៤
កញ្ញា Kim Jung-min វ័យ២១ឆ្នាំ ជាអ្នកស្នងមរតកជនជាតិកូរ៉េខាងត្បូង មានទ្រព្យសម្បត្តិ១,៧ពាន់លានដុល្លារ។

*ចំណាត់ថ្នាក់លេខ៣
លោក Kevin David Lehmann វ័យ២០ឆ្នាំ ជាអ្នកស្នងមរតកជនជាតិអាល្លឺម៉ង់  មានទ្រព្យសម្បត្តិ២,៣ពាន់លានដុល្លារ។

*ចំណាត់ថ្នាក់លេខ២
កញ្ញា Kim Jung-youn វ័យ១៩ឆ្នាំ ជាអ្នកស្នងមរតកជនជាតិកូរ៉េខាងត្បូង មានទ្រព្យសម្បត្តិ១,៧ពាន់លានដុល្លារ។
*ចំណាត់ថ្នាក់លេខ១
លោក Clemente Del Vecchio វ័យ១៨ឆ្នាំ ជាអ្នកស្នងមរតកជនជាតិអ៊ីតាលី មានទ្រព្យសម្បត្តិ៣,៥ពាន់លានដុល្លារ  ៕South China Morning Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here