ប្រតិភូខេត្តហឺណានជ្រើសរើសយកខេត្តកំពង់ស្ពឺជាគោលដៅចម្បងសំរាប់វិនិយោគលើវិស័យធំៗចំនួនបី

0

(ខេត្តកំពង់ស្ពឺ)៖ក្រុមវិនិយោគិនខេត្តហឺណាននៃសាធារណរដ្ឋប្រជាមានិត ចិនបានចុះសិក្សាស្រាវជ្រាវពីសក្តានុពលវិនិយោគក្នុងវិស័យធំៗចំនួនបីនៅក្នុងខេត្តកំពង់ស្ពឺ ។

អនុប្រធានសភាពាណិជ្ជកម្មចិននៅក្រៅប្រទេសនិងជាប្រធានប្រតិបត្តិនៃសភាពាណិជ្ជកម្មចិនក្រៅប្រទេស ខេត្តហឺណានលោក Wang Guangguo បានឲ្យថាខេត្តហឺណានគឺជាខេត្តមួយដែលមានប្រជាជនច្រើន តែផ្ទៃដីតូចនិងប្រកបរបរកសិកម្ម កសិឧស្សាហកម្ម និងឧស្សាហកម្ម ដូចនិងខេត្តកំពង់ស្ពឺដែរ ដែលមានប្រជាជនពឹងផ្អែកលើផ្អែកកសិកម្មច្រើនទាំងការដាំដុះដំណាំនិងការចិញ្ចឹមសត្វ ហើយខេត្តហឺណានក៏មានអ្នកជំនួញដល់ទៅជាងមួយលាននាក់ និង ច្រើនសមាគម។ដោយសារតែវិស័យទាំងបីនេះមានការរីកចម្រើនខ្លាំង ទើបអ្នកជំនួញទាំងអស់មានបំណងចង់បង្កើតការវិនិយោគមួយនៅក្នុងខេត្តកំពង់ស្ពឺលើផ្ទៃដីរួមគឺកសិកម្ម កសិឧស្សាហកម្មនិងឧស្សាហកម្ម។អភិបាលខេត្តកំពង់ស្ពឺឯកឧត្តម វ៉ី សំណាង ក៏បានបញ្ជាក់ផងដែរថាក្រោយជំនួបនេះប្រតិភូខេត្តហឺណានបានកំណត់រួចហើយថានិងយកខេត្តកំពង់ស្ពឺធ្វើជាខេត្តគោលដៅចម្បងសម្រាប់វិនិយោគលើវិស័យទាំងបីនេះរួមមានវិស័យកសិកម្ម កសិឧស្សាហកម្ម និងឧស្សាហកម្ម។ក្នុងនោះអ្នកវិនិយោគនៃខេត្តហឺណានបានរំពឹងរួចហើយដែរថានិងធ្វើការដាំបន្លែ ចិញ្ចឹមសត្វដើម្បីនាំចេញទៅលក់នៅក្នុងប្រទេសចិននិងពិភពលោកទាំងមូល។

ឯកឧត្តម អភិបាលខេត្ត បានរំពឹងទុកផងដែរថា នៅពេលដែលអ្នកវិនិយោគ របស់ខេត្តហឺណានបោះទុននៅក្នុងខេត្តកំពង់ស្ពឺ នោះជាឱកាសការងារថ្មី មួយបន្ថែមទៀតដែលអាចស្រូបទាញយកកម្លាំងពលកម្មរាប់ម៉ឺននាក់បន្ថែមទៀតនៅពេលអនាគត ស្របពេលដែលប្រទេសជាតិកំពុងមានការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here