ថ្មីៗក្រុមហ៊ុន Growth Partners Asia, PIF Capital, Antz Capital និងមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ព្រាប កុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីទទួលបន្ទុកវិនិយោគបរទេស ទំនាក់ទំនងអន្តរជាតិ បានរៀបចំកម្មវិធី ជំនួបដៃគូរវិនិយោគអន្តរជាតិសម្រាប់សហគ្រាសធុនតូច និងមធ្យមព្រមទាំងកិច្ចសហប្រតិបត្តិការរវាងដៃគូរពាណិជ្ជកម្មនៅកម្ពុជា ឆ្នាំ២០២៣ ដែលនឹងធ្វើឡើងនៅថ្ងៃទី១៥ និង១៦ ខែវិច្ឆិការ ឆ្នាំ២០២៣នេះ។
កម្មវិធីនេះនឹងនាំមកនូវ អ្នកវិនិយោគិនបរទេស ដៃគូរបណ្តាក់ទុន ម្ចាស់អជីវកម្ម និងម្ចាស់ហ្រេនឆាយ មកពី១៥០ ស្ថាបន័ ស្មើនឹង១២ប្រទេស ដូចជា៖ សិង្ហបុរី អាស៊ីអាគ្នេហ៍ សហាពន្ធអារ៉ាប់រួម សហភាពអឺរ៉ុប អាមេរិច និងកាណាដា ផ្តោតលើ១៥វិសយ័។ សហគ្រាសធុនតូចនិងមធ្យម អជីវករ ពានិជ្ជករ ចំនួន៦០០ស្ថាបន័ នឹងត្រូវបានផ្តល់ឱកាសចូលរួមដើម្បីក្នុងកម្មវិធីនេះ។
លោក Mo Zidan សហស្ថាបនិក និងជានាយកក្រុមហ៊ុន Growth Partners Asia បាននិយាយថា កម្មវិធីនេះនឹងនាំមកនូវផ្លែផ្ការ និងផែនទីបង្ហាញផ្លូវថ្មីមួយទៀតសម្រាប់កម្ពុជាជំវិញការវិនិយោគរបស់ដៃគូរអន្តរជាតិទាំងនេះ។
-->
លោកស្រី Graece Racchny Fong អគ្គនាយិកា នៃក្រុមហ៊ុន Cetury 21 Cambodia និងជាតំណាង គណកម្មការ នៃកម្មវិធីមានប្រសាសន៍ថា៖ កម្មវិធីគឺជាឱកាសដ៏អស្ចារ្យសម្រាប់កម្ពុជា ក្នុងការបំពេញក្តីស្រម៉ៃ ឆ្ពោះទៅការពង្រីកអជីវកម្មតាមរយះការចូលរួមនិងទទួលបាននូវដៃគូរដ៏សាកសម។
លោក Eythan Lim នាយកក្រុមហ៊ុន PIF Capitalបាននិយាយថាក្រុមហ៊ុនលោកមានឆន្ទះក្នុងការជួយដល់សហគ្រិនកម្ពុជា តាមរយះកាវិនិយោគដោយផ្ទាល់ និងតាមរយះនាំមកនូវអ្នកវិនិយោគបរទេសមកកាន់កម្ពុជា។
លោកស្រី Grace Lim សហស្ថាបនិក និងជាប្រធានក្រុមហ៊ុន Antz Capital, បាននិយាយថា លោកស្រីមានសុទ្ទិធិនិយម និងជៀជាក់ថា ក្នុងរយះពេល៥ឆ្នាំ ខានមុខកម្ពុជានឹងក្លាយជាប្រទេសដែលមានការរីកលូតលាស់ឆាប់រហស័ជាងគេនៅអាស៊ីអាគ្នេហ៍ តាមរយះទីផ្សារមូលបត្រ័និងការយល់ដឹងពីទីផ្សារវិនិយោគ កម្មវីធីក្នុងខែវិច្ឆិការនេះនឹងនាំមកនូវ ការគៀងគរ និងការប្រមូលផ្តុំអ្នកវិនិយោគដ៏ច្រើនលើកដំបូងសម្រាប់បើកច្រកផ្លូវទីផ្សារវិនិយោគមកកម្ពុជា។
លោក Jonathan por សហស្ថាបនិក និងជាប្រធានក្រុមហ៊ុន PIF Capital, បាននិយាយថា យើងនឹងប្រឹងប្រែងជួយកម្ពុជាអោយក្លាយជាគោលដៅវិនិយោគសម្រាប់អន្តរជាតិដូច “Silicon Valley” សហរដ្ធអាមេរិច។ លោកសន្យាថាក្នុងរយះពេល១០ឆ្នាំនឹងជួយអោយ៥០០ក្រុមហ៊ុននៅកម្ពុជា ត្រូវបានចូលក្នុងទីផ្សារភាគហ៊ុនអន្តរជាតិ។
ឯកឧត្តម ព្រាប កុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីទទួលបន្ទុកវិនិយោគបរទេស ទំនាក់ទំនងអន្តរជាតិ បានមានប្រសាសន៍ថា តំណាងអោយរាជរដ្ធាភិបាលកម្ពុជា លោកពិតមានក្តីត្រេកអរ និងគាំទ្រពេញទំហឹងក្នុងកិច្ចការងារ និងការបង្កើតអោយមានកម្មវិធីនេះ។ ដោយថ្មីៗនេះរាជរដ្ធាភិបាកម្ពុជាបានដាក់ចេញនូវកម្មវិធីលើកទឹកចិត្តច្រើនដើម្បីទាក់ទាញ និងសម្រួលដល់ ភាពងាយស្រួលដល់អ្នកវិនិយោគិនបរទេស។ កម្មវិធីក្នុងខែវិច្ឆិការនេះនឹងបើកច្រកថ្មីមួយទៀតដល់អ្នកវិនិយោគិន សម្រាប់កម្ពុជា។ ក្នុងនាមរាជរដ្ធាភិបាលខ្ញុំសូមលើកទឹកចិត្ត ដល់សហគ្រិន ម្ចាស់អជីវកម្មចូលរួមអោយបានច្រើន ដើម្បីទទួលបានឱការដ៏កម្រនេះ។
បញ្ជាក់៖ ដើម្បីចុះឈ្មោះចូលរួមក្នុងកម្មវិធីនេះសូមទាក់ទងមក
លេខទូរសព្ទ័៖ +855 93 818 227 / 818 228
Email: [email protected]
រឺស្កែនតេលេក្រាមខាងក្រោម៖





