មន្រ្តីនិងទូតជប៉ុនរៀបចំគម្រោងធ្វើឱ្យប្រសើរឡើងច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ លោកប៉ែន បូរាណ អនុរដ្ឋលេខាធិការក្រសួងសាធា​រណការ និងដឹកជញ្ជូន និងលោកUeno Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានធ្វើដំណើរទស្សនកិច្ចនៅច្រកព្រំដែន អន្តរជាតិក្រុងបាវិត ខេត្តស្វាយរៀង។

ថ្លែងក្នុងដំណើរចុះពិនិត្យនេះ លោកអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការរក្ស ចំណងមិត្តភាពរវាងកម្ពុជា និងជប៉ុន ក្នុងការជួយជ្រោមជ្រែង ដល់កម្ពុជាលើគ្រប់វិស័យទាំងអស់ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះមិត្តជប៉ុនដែលតែងតែផ្តល់ការគាំទ្រដល់កម្ពុជារហូតមក និងបានស្នើសុំឱ្យមិត្តជប៉ុនបន្តចូលរួមជាចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជាបន្តទៀត។ជាមួយគ្នានោះដែរ លោកឯកអគ្គរាជទូត បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍ និងសក្ដានុពលជាច្រើន ទៀតនៅកម្ពុជា ជាពិសេ​សនៅតាមបណ្ដាច្រកព្រំដែននានា ដែលជាច្រកទ្វារអាចឱ្យកម្ពុជាបន្តកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសជិតខាង តាមរយៈការនាំទំនិញចេញ-ចូល និងបានសង្កត់ធ្ងន់ផងដែរថា កម្ពុជាត្រូវបន្តសហការជាមួយជប៉ុនបន្ថែមទៀត ដើម្បីពង្រីក និងធ្វើទំនើបកម្មប្រព័ន្ធភស្តុភារកម្មនៅកម្ពុជា។

ក្រុងបាវិតបាននិងកំពុងធ្វើឱ្យប្រសើរឡើង ហេដ្ឋារចនាសម្ព័ន្ធ ដោយពង្រីកពី២គន្លង ទៅ៧គន្លងនៅតំបន់ទ្រនាប់ (Buffer Zone)ប្រវែង១០០ម៉ែត្រ។ច្រកទ្វារព្រំដែនអន្តរជាតិបាវិត ត្រូវបានបន្តធ្វើឱ្យប្រសើរឡើងជាបន្តបន្ទាប់ដូចជា ការពង្រីកផ្លូវនៅតំបន់ទ្រនាប់ជា៧គន្លង ការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ និងការរៀបចំគម្រោងធ្វើឱ្យប្រសើរឡើងច្រកព្រំដែន អន្តរជាតិបាវិតរយៈពេលខ្លី មធ្យម និងរយៈពេលវែង។ ជប៉ុនគឺជាប្រទេសមួយដែលបាន យកចិត្តទុកដាក់ក្នុងការអភិវឌ្ឍ និងជួយជ្រោមជ្រែងក្នុងគម្រោងនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here