ក្រុមហ៊ុនTPCH គ្រោងបោះទុនវិនិយោគបង្កើតស្ថានីយសូឡាមានកម្លាំង១៨០មេហ្គាវ៉ាត់នៅកម្ពុជា

0
default

ដោយៈ តែម សុខុម

បាងកក: ក្រុមហ៊ុនថាមពល TPC Power Holding (TPCH) ដែលចុះបញ្ជីនៅផ្សារភាគហ៊ុនថៃ កំពុងសម្លឹងរកឱកាសបោះទុនវិនិយោគ លើថាមពលកកើតឡើងវិញនៅកម្ពុជា ដោយគ្រោងអភិវឌ្ឍស្ថានីយថាមពលសូឡា (ពន្លឺព្រះអាទិត្យ) ដែលមានសមត្ថភាពផលិតថាមពល១៨០មេហ្គាវ៉ាត់នៅកម្ពុជា។

បុត្រសម្ព័ន្ធផលិតថាមពលកកើតឡើងវិញ នៃក្រុមហ៊ុនសំណង់ថៃ Polycons Plc នេះរំពឹងថា ប្រាក់ចំណូលរបស់ខ្លួន នឹងកើនឡើងពី៣០%ទៅ៤០%នៅឆ្នាំ២០២៣ ធៀបនឹងប្រាក់ចំណូល៧៧លានដុល្លារអាមេរិក ដែលខ្លួនទទួលបានកាលពីឆ្នាំមុន ដោយសារកំណើន នៃការគ្រប់គ្រងរោងចក្រ ថាមពលមានប្រសិទ្ធភាពជាងមុន។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយកាលពីថ្ងៃទី៤ ខែកក្កដា។លោក Cherdsak Wattanavijitkul ប្រធានក្រុមហ៊ុន TPCH លើកឡើងថា ប្រាក់ចំណេញសុទ្ធ គួរតែលើសពីកម្រិតខ្ពស់បំផុតមិនធ្លាប់មានជាង១០លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៩។ នៅក្នុងឆ្នាំ២០២២ ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុននេះ មានចំនួន៥លានដុល្លារអាមេរិក។

លោក Cherdsak Wattanavijitkul និយាយថា ប្រភពចម្បងនៃប្រាក់ចំណូលរបស់ក្រុមហ៊ុន គឺបានមកពីរោងចក្រថាមពលជីវម៉ាស់ Pracharat Biomass Mae Lan ដែលបានចាប់ផ្តើមដំណើរការអាជីវកម្មកាលពីថ្ងៃទី០១ ខែមិថុនា។ក្រុមហ៊ុន TPCH មានគោលបំណងបង្កើន សមត្ថភាពផលិតថាមពលសរុបរបស់ខ្លួនពី១៦៣មេហ្គាវ៉ាត់ ឱ្យឈានដល់៥០០មេហ្គាវ៉ាត់នៅត្រឹមឆ្នាំ២០២៥៕ Bangkok Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here