ដោយៈ សហការី
ភ្នំពេញៈ លោកបណ្ឌិត អោម សេងបូរ៉ា ប្រធានសហគ្រិនវ័យក្មេង បានជួបប្រជុំម្ចាស់អាជីវកម្មជាច្រើន ដែលប្រកបជំនួញពាក់ព័ន្ធនឹងបច្ចេកវិទ្យា ក្នុងគោលបំណងប្រមូលផ្ដុំ ម្ចាស់អាជីវកម្មទាំងនោះ ដើម្បីបង្កើតជាសហគមន៍មួយ ដែលសុទ្ធតែជាអ្នកអាស្រ័យ និង ជាក្រុមជំនាញលើ Digital Marketig។
គោលបំណងនៃការប្រមូលផ្ដុំនេះ គឺដើម្បីចងក្រងអ្នកជំនាញទាំងអស់ជាធ្លុងមួយ និងដើម្បីអត្ថប្រយោជន៍ធំៗចំនួនបី ដូចជា ទី១ ដើម្បីងាយស្រួលគ្រប់គ្រង ពន្ធពីបណ្ដាម្ចាស់អាជីវកម្មជូនដល់រដ្ឋ ទី២ ដើម្បីច្របាច់បញ្ចូលគ្នានូវក្រុមសហគ្រិន ផ្នែកDigital Marketing និង ទី៣ ដើម្បីបង្កើតវិទ្យាល័យDigital Marketing មួយជាប្រយោជន៍ដល់កូនខ្មែរ។
គេហទំព័រPropertyarea.asia និងCambodia financial times.Comនឹងគាំទ្រដល់ដំណើរការ និងបេសកកម្មដ៏ថ្លៃថ្លា ដែលទទួលបានការគាំទ្រពីលោកបណ្ឌិតហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគតផងដែរ៕ 






