default
ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារផ្ទះប្រណិតនៅទីក្រុងសៀងហៃ បានស្ថិតនៅក្រោមសម្ពាធ ស្របពេលមានការព្រួយបារម្ភ អំពីសេដ្ឋកិច្ចរបស់ប្រទេសចិន ដោយគ្រួសារអ្នកមានមួយចំនួន បានកាត់បន្ថយតម្លៃផ្ទះចំនួន៥លានយន់ (៦៩១.១៤០ដុល្លារអាមេរិក) ដើម្បីទាក់ទាញអតិថិជន។
ទោះជាយ៉ាងនេះក្តី អ្នកទិញផ្ទះនៅតែបន្តមានការប្រុងប្រយ័ត្ន ដោយពួកគេភាគច្រើន សម្លឹងចង់បានការបញ្ចុះថ្លៃផ្ទះ បន្ថែមទៀត ស្របពេលដែលបរិយាកាសទីផ្សារចុះទន់ខ្សោយ។
-->
លោក Ding Haifeng ដែលធ្វើការឱ្យក្រុមហ៊ុនប្រឹក្សាផ្នែកហិរញ្ញវត្ថុ Integrity បានលើកឡើងថា “ផ្ទះល្វែង(Flat) និងផ្ទះដែលមានតម្លៃថ្លៃខ្ពស់នៅទីក្រុងសៀងហៃ ត្រូវបានគេចាត់ទុកថា ជាការវិនិយោគប្រកបដោយសុវត្ថិភាព ក្នុងរយៈពេលពីរទសវត្សរ៍ ចុងក្រោយនេះ ដោយសារតែការផ្គត់ផ្គង់មានកម្រិត”។
លោកបន្តឱ្យដឹងទៀតថា “ទីផ្សារផ្ទះប្រណីតបានរារាំងដល់និន្នាការធ្លាក់ចុះ នៅក្នុងទីផ្សារអចលនទ្រព្យ ក្នុងស្រុកកាលពីដើមឆ្នាំនេះ ប៉ុន្តែនៅទីបំផុត វាបានធ្លាក់ខ្លួនទៅជាជនរងគ្រោះទៅវិញ ដោយសារកត្តាសេដ្ឋកិច្ចទន់ខ្សោយ”។
លើសពីនេះ ការធ្លាក់ចុះនៃទីផ្សារលំនៅដ្ឋានប្រណីតៗ នៅក្នុងទីក្រុងសៀងហៃ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងហិរញ្ញវត្ថុដ៏ធំរបស់ប្រទេសចិន ក៏បានជះផលប៉ះពាល់ ទៅក្នុងទីផ្សារអចលនទ្រព្យទាំងមូលរបស់ប្រទេសនេះផងដែរ។
ទន្ទឹមគ្នានេះ ផ្ទះប្រណីតៗនៅក្នុងទីក្រុងសៀងហៃ ត្រូវបានកំណត់ថា ជាយូនីតលំនៅដ្ឋាន ដែលមានតម្លៃលើសពី៥០លានយ័ន ដែលរួមមានផ្ទះប្រភេទPenthouse ផ្ទះវីឡា និងផ្ទះល្វែងធំៗមួយចំនួនដែលមានទីតាំងនៅកណ្តាលទីក្រុង។
យោងតាមរបាយការណ៍ របស់វិបផតថលព័ត៌មានSohu បានឱ្យដឹងទៀតថា ប្រតិបត្តិការផ្ទះសម្រាប់ស្នាក់នៅរយៈពេលយូរ (Lived-in homes) ចំនួន៥៣ ដែលមានតម្លៃជាង៥០លានយ័ន ត្រូវបានបញ្ចប់ នៅក្នុងឆមាសទីមួយ ឆ្នាំ២០២៣នេះ។ ចំនួននេះបានធ្លាក់ចុះយ៉ាងខ្លាំងពីការរំពឹងទុករបស់ទីផ្សារ៕