បណ្តាញទំនាក់ទំនងសង្គមថ្មីមួយទាក់ទាញអ្នកប្រើប្រាស់បានជាង១០០លាននាក់ក្នុងរយៈពេលមិនដល់៥ថ្ងៃ

0
default

ដោយ: គង់ លាងហួរ

ប៉ារីស: កម្មវិធី Threads ដែលជាគូប្រជែងនឹង Twitter បានចុះឈ្មោះអ្នកប្រើប្រាស់ជាង១០០លាននាក់ ក្នុងរយៈពេលតិចជាង៥ថ្ងៃ  និងបំបែកកំណត់ត្រាជាកម្មវិធី ដែលមានអ្នកប្រើប្រាស់យ៉ាងលឿនបំផុត។

ខណៈពេលដែល ChatGPT ចំណាយពេល២ខែ ដើម្បីឈានដល់អ្នកប្រើប្រាស់១០០លាននាក់ ហើយកម្មវិធីចែករំលែកវីដេអូ TikTok ចំណាយពេល៩ខែ។ ចំណែកកម្មវិធី Instagram ចំណាយពេល២ឆ្នាំកន្លះ ដើម្បីឈានដល់កម្រិតនេះ បន្ទាប់ពីបានបើកដំណើរការក្នុងឆ្នាំ២០១០ ។
Twitter ត្រូវបានគេគិតថាមានអ្នកប្រើប្រាស់ធម្មតា ប្រហែល២០០លាននាក់ ប៉ុន្តែកម្មវិធីនេះបានរងការបរាជ័យ ផ្នែកបច្ចេកទេសម្តងហើយម្តងទៀត ចាប់តាំងពីលោក Elon Musk បានទិញយកវេទិកានេះកាលពីឆ្នាំមុន និងបានបណ្តេញបុគ្គលិកចេញរាប់ពាន់នាក់។លោក Elon Musk ដែលបម្រើការជាថៅកែក្រុមហ៊ុន Tesla និង SpaceX ក៏បានធ្វើឱ្យអ្នកប្រើប្រាស់ជាច្រើន មានការមិនសប្បាយចិត្តផងដែរ ដោយលោកដាក់ចេញនូវការគិតថ្លៃ សម្រាប់សេវា ដែលឥតគិតថ្លៃពីមុន និងអនុញ្ញាតឱ្យគណនីស្តាំនិយម ដែលធ្លាប់ត្រូវបានហាមឃាត់អាចត្រឡប់មកប្រើប្រាស់វេទិកា Twitter វិញបាន។កម្មវិធីគូប្រជែងជាច្រើន បានលេចចេញជារូបរាង ប៉ុន្តែភាគច្រើនគឺជាវេទិកា ដែលមិនមានសមត្ថភាពរីកចម្រើន ក្នុងកម្រិតលឿនចាំបាច់ ដើម្បីទម្លាក់តំណែងរបស់ កម្មវិធី Twitter នោះទេ ។

ទោះជាយ៉ាងនេះក្តី បណ្តាញទំនាក់ទំនងThreads មានភាពកាន់តែងាយស្រួល ដោយសារតែវាត្រូវបានភ្ជាប់ទៅនឹង Instagram ដែលមានអ្នកប្រើប្រាស់ធម្មតា ច្រើនជាង១ពាន់លាននាក់ស្រាប់ទៅហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here