ដោយៈ គង់ សូរិយា
កោះកុងៈ ជាខេត្តមួយស្ថិតនៅឆ្ងាយបន្តិចពីរាជធានីភ្នំពេញ ប៉ុន្តែកោះកុង ជាដែនដីពោរពេញដោយសក្តានុពលទេសចរណ៍ ដែលភ្ញៀវជាតិ អន្តរជាតិចង់ទៅទស្សនា និងសម្រាកលំហែរកាយ។
តើខេត្តនេះមានសេវាកម្មបដិសណ្ឋារកិច្ចអ្វីខ្លះ? យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ ខេត្តកោះកុង បានបង្ហាញថា ខេត្តនេះ មានតំបន់វិស្សមកាលតារាសាគរ សណ្ធារគារ១៥កន្លែង ស្មើនឹង៨៦៣បន្ទប់ ផ្ទះសំណាក់១០៣កន្លែង ស្មើនឹង១២១៩បន្ទប់ ភោជនីយដ្ឋាន អាហារដ្ឋាន១៥៥កន្លែង ស្មើនឹង៥៣៣១កៅអី សហគមន៍ទេសចរកន្លែង រមណីដ្ឋាន៤កន្លែង ស្មើនឹង១៤៤បន្ទប់។
ខេត្តនេះ មានសេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមផ្លូវគោក២កន្លែង និងកីឡាមុជទឹក១កន្លែង និងមានកន្លែងកំសាន្តផ្សេងៗទៀត មានឆ្នេរសមុទ្រប្រវែង២១៥គីឡូម៉ែត្រ។ ប្រវែងឆ្នេរសរុប ៤៤០គីឡូម៉ែត្រ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលបានជាប់ជាតំបន់ស្អាតបំផុតនៅលើពិភពលោក និងត្រូវបានប្រសិទ្ធនាមថាតារារះនាទិសនិរតី ក្នុងនោះឆ្នេរតារាសាគរ ទទួលបានចំណាត់ថ្នាក់លេខ២ និងឆ្នេរចាំយាម ទទួលបានចំណាត់ថ្នាក់លេខ៣ នៃជាលាភីប្រលងឆ្នេរស្អាតខេត្តតំបន់មាត់សមុទ្រ និងមានតំបន់អេកូទេសចរធម្មជាតិ។
របាយការណ៍ដដែលបានបន្តឲ្យដឹងទៀតថា ខេត្តកោះកុងមានព្រៃកោងកាង ទំហំសរុប៦២,០០០ហិចតា នៅទូទាំងខេត្ត និងតំបន់អេកូទេសចរធម្មជាតិ នៅតាមបណ្តាក្រុងស្រុក១ចំនួនទៀត ដូចជានៅតាមដងផ្លូវជាតិលេខ៤៨ នៅតំបន់ជីផាក តំបន់អារ៉ែងជាដើម៕











