ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីក្រុងសៀមរាបបានជាប់ចំណាត់ថ្នាក់នៅក្នុងបញ្ជីទីក្រុងដ៏ល្អបំផុត ឬទីក្រុងសំណព្វចំនួន១៥ នៅតំបន់អាស៊ី ដែលត្រូវបានជ្រើសរើសដោយអ្នកអានទស្សនាវដ្តី Travel+Leisure របស់សហរដ្ឋអាមេរិក។
ចំណាក់ថ្នាក់របស់ទីក្រុងទាំង១៥ ត្រូវបានវាយតម្លៃដោយផ្អែកទៅលើលក្ខណៈវិនិច្ឆ័យដូចជា ទេសភាព/កន្លែងសម្គាល់ វប្បធម៌ អាហារ ភាពរាក់ទាក់ ការដើរទិញឥវ៉ាន់(Shopping) និងតម្លៃ។
ក្នុងនោះ ទីក្រុងសៀមរាបទទួលបានពិន្ទុពីអ្នកអានទស្សនាវដ្តី Travel+Leisure ចំនួន៨៨,៨០ពិន្ទុ បើធៀបទៅនឹងពិន្ទុពេញចំនួន១០០។
ខាងក្រោមនេះគឺជាឈ្មោះទីក្រុងដ៏ល្អបំផុតចំនួន១៤ផ្សេងទៀត នៅក្នុងតំបន់អាសុី ដែលបានជាប់ចំណាត់ថ្នាក់ក្នុងបញ្ជីរបស់ទស្សនាវដ្តីអាមេរិកខាងលើ៖
ចំណាត់ថ្នាក់ទី១៖ ទីក្រុង Udaipur ប្រទេសឥណ្ឌា ទទួលបានពិន្ទុពីអ្នកអានចំនួន៩៣,៣៣ពិន្ទុ
ចំណាត់ថ្នាក់ទី២៖ ទីក្រុង Kyoto ប្រទេសជប៉ុន ទទួលបានពិន្ទុពីអ្នកអានចំនួន៩២,០៦ពិន្ទុ
ចំណាត់ថ្នាក់ទី៣៖ ទីក្រុង Ubud ប្រទេសឥណ្ឌូនេស៊ី ទទួលបានពិន្ទុពីអ្នកអានចំនួន៩១,៧៣ពិន្ទុ
ចំណាត់ថ្នាក់ទី៤៖ ទីក្រុងតូក្យូ ប្រទេសជប៉ុន ទទួលបានពិន្ទុពីអ្នកអានចំនួន៩០,៣០ពិន្ទុ
ចំណាត់ថ្នាក់ទី៥៖ ទីក្រុងបាងកក ទទួលបានពិន្ទុពីអ្នកអានចំនួន៨៩,៩៩ពិន្ទុ
ចំណាត់ថ្នាក់ទី៦៖ ទីក្រុងMumbai ប្រទេសឥណ្ឌា ទទួលបានពិន្ទុពីអ្នកអានចំនួន៨៩,៧៩ពិន្ទុ
ចំណាត់ថ្នាក់ទី៧៖ ទីក្រុងឈៀងម៉ៃ ទទួលបានពិន្ទុពីអ្នកអានចំនួន៨៩,៤៩ពិន្ទុ
ចំណាត់ថ្នាក់ទី៨៖ ទីក្រុងហ្លួងព្រះបាងប្រទេសឡាវ ទទួលបានពិន្ទុពីអ្នកអានចំនួន៨៩,៤៤ពិន្ទុ
ចំណាត់ថ្នាក់ទី១០៖ ទីក្រុងសិង្ហបុរី ទទួលបានពិន្ទុពីអ្នកអានចំនួន៨៨,៧៨ពិន្ទុ
ចំណាត់ថ្នាក់ទី១១៖ ទីក្រុងអូសាកា ប្រទេសជប៉ុន ទទួលបានពិន្ទុពីអ្នកអានចំនួន៨៨,០៥ពិន្ទុ
ចំណាត់ថ្នាក់ទី១២៖ ទីក្រុង Jaipur ប្រទេសឥណ្ឌា ទទួលបានពិន្ទុពីអ្នកអានចំនួន៨៧,៩៥ពិន្ទុ
ចំណាត់ថ្នាក់ទី១៣៖ ទីក្រុងវៀតណាម Hoi An ទទួលបានពិន្ទុពីអ្នកអានចំនួន៨៧,៨៦ពិន្ទុ
ចំណាត់ថ្នាក់ទី១៤៖ ទីក្រុងហូជីមិញទទួលបានពិន្ទុពីអ្នកអានចំនួន៨៧,៦៤ពិន្ទុ
ចំណាត់ថ្នាក់ទី១៥៖ ទីក្រុងសេអ៊ូល ទទួលបានពិន្ទុពីអ្នកអានចំនួន៨៦,៧៣ពិន្ទុ៕






