តើខេត្តណាទាក់ទាញគំរោងវិនិយោគតំបន់សេដ្ឋកិច្ច ពិសេសច្រើនជាងគេ?

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ បណ្តាខេត្តនិមួយៗ សុទ្ឋតែមា​នសក្តានុពលខុសៗគ្នា អាស្រ័យលើស្ថានភាពភូមិសាស្រ្ត និងការវិនិយោគរបស់រដ្ឋាភិបាល។

តើខេត្តណាមួយ មានតំបន់សេដ្ឋកិច្ចពិសេសច្រើនជាងគេ?យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបង្ហាញថា បច្ចុ​ប្បន្នកម្ពុ​ជាមាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ សរុបចំនួន២៤​ ទីតាំង ដោយ៨ ​ទីតាំងនៅ​ខេត្តស្វាយរៀង​ ៥​ទីតាំងនៅ​ខេត្ត​ព្រះសីហនុ​ ៤​ទីតាំងនៅ​រាជធានី​ភ្នំពេញ​ ៣​ទីតាំងនៅ​ក្នុង​ខេត្ត​​បន្ទាយមានជ័យ​ ២​ទីតាំងនៅ​ខេត្ត​កណ្តាល​ ១​ទីតាំងនៅ​ខេត្តកោះកុង និង១​ទីតាំងនៅខេត្ត​កំពត។

អ្នក​ជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា លោកបណ្ឌិតហុង វណ្ណៈបានមានប្រសាសន៍ឲ្យដឹង កាលពីចុងសប្តាហ៍មុនថា ការបង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស ពិត​ជាមាន​ប្រយោជន៍​សម្រាប់​អ្នកវិនិយោគ ដោយសារ​វា​មាន​លក្ខណៈ​ប្រមូលផ្តុំ ​ដែល​បង្កលក្ខណៈ​ងាយស្រួល​សម្រាប់​អ្នកវិនិយោគ ​ដែលមាន​បំណង​ចង់​បើក​រោងចក្រ ​សហគ្រាស ឬ​ឧស្សាហកម្ម​កែច្នៃ​ផ្សេងៗ​នៅ​កម្ពុជា​។លោកបន្តថា “ជាទូទៅតំបន់​សេដ្ឋកិច្ច​ពិសេស ​មាន​ទីតាំងនៅ​តំបន់​សមស្រប​បំផុត​ ដើម្បី​ជួយ​ឱ្យ​អាជីវកម្ម​របស់​អ្នក​រីកចម្រើន និង​ជោគជ័យ​”។

ជាមួយគ្នានេះសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងនៅ​រាល់ពេល​ចុះ ​ជួប​សំណេះសំណាល​ជា​មួយ​កម្មករនិយោជិត តាម​បណ្តា​សហ​គ្រាស​នានា ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស តែងតែ​ចាត់ទុក​តំបន់​សេដ្ឋកិច្ច​ពិសេស​ថា ដើរតួនាទី និង​រួមចំណែក​សំខាន់​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​។

សម្តេច​តែង​បន្ត​លើកទឹកចិត្ត ​ដល់​វិនិយោគិន​ឱ្យ​បង្កើន​ការវិនិ​យោគ​ នៅក្នុង​តំបន់​សេដ្ឋ​កិច្ច​ពិសេស​បន្ថែមទៀត តាមរយៈ​ការ​​អភិ​វឌ្ឍ និង​ប្រើប្រាស់​តំបន់​សេដ្ឋកិច្ច​ពិ​សេស​ ដែលមាន​ស្រាប់​ទាំងអស់​ឱ្យអស់​សក្តានុពល​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here