អ្នកធុរកិច្ចចិនកំពុងពង្រឹង និងពង្រីកការវិនិយោគនៅកម្ពុជា

0

ដោយៈ ជេស៊ីកា

ភ្នំពេញៈ ទំហំពាណិជ្ជកម្មរវាងចិន និងកម្ពុជាឈានដល់៣,៧៥ ពាន់លានដុល្លារ កើនឡើង៣៩,២ ភាគរយបើធៀបនឹងឆ្នាំមុន និងជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមប្រទេសអាស៊ាន។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអោយដឹងថា ខ្លួនបានសម្រេចចុះបញ្ជីគម្រោងវិនិយោគ និងគម្រោងថ្មីៗចំនួន១១៣ ដែលមានទំហំវិនិយោគសរុបប្រមាណ១,១ ពាន់លានដុល្លារក្នុងឆមាសទី១នៃឆ្នាំនេះ ក្នុងចំណោមគំរោងវិនិយោគទាំងនោះ មានគំរោងរបស់អ្នកធុរកិច្ចជិត៦៥% ជាការវិនិយោគរបស់ប្រទេសចិន។

របាយការណ៍ដដែលបានបន្តថា វិនិយោគិនក្នុងស្រុកមានចំនួនជិត ២០% ដែលបានចុះបញ្ជីក្នុងរយៈពេល៦ខែ បន្ទាប់​មក​ ​វៀតណាម (៦,៦៤%) Seychelles (៣,៣១%) ថៃ (១,៧៧%) សាធារណរដ្ឋ​កូរ៉េ (១,៧០%) Samoa (០,៦០%) អាមេរិក (០,៤៩%) សិង្ហបុរី (០,១៨%) %) និងស៊ុយអែត (0.07%) ។ របាយការណ៍នេះបានបង្ហាញទៀតថា គម្រោងវិនិយោគទាំងនេះ នឹងបង្កើតការងារថ្មីប្រហែល១២២,០០០កន្លែង ដោយបន្ថែមថា វិស័យឧស្សាហកម្ម មានចំនួនគម្រោងច្រើនជាងគេគឺ១០២ (៩០.២៧%) បន្ទាប់មកគឺវិស័យកសិកម្ម និងកសិឧស្សាហកម្ម (៧) ទេសចរណ៍ (៣) និង ហេដ្ឋារចនាសម្ព័ន្ធ (១)។

សេដ្ឋវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា (RAC) លោក គី សេរីវឌ្ឍន៍ បានទទួលស្គាល់ថា កត្តាទាក់ទាញការវិនិយោគសំខាន់ៗរបស់កម្ពុជា រួមមាន កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងតំបន់ ព្រមទាំងច្បាប់វិនិយោគថ្មីរបស់ខ្លួន ដែលលោកបានសង្កត់ធ្ងន់ថា មានភាពអំណោយផលក្នុងវិស័យជាច្រើន។លោកបានបន្តថា “កម្ពុជាកំពុងទទួលបានការវិនិយោគ ជាលក្ខណៈសហគ្រាសធុនមធ្យមកាន់តែច្រើន ដោយទាមទាររដ្ឋាភិបាលអោយលើកកម្ពស់សហគ្រាសធុនតូច និងមធ្យម និងលើកទឹកចិត្តរាល់ការវិនិយោគទាំងនេះ និងបង្វែរវិស័យនេះឆ្ពោះទៅរកការនាំចេញ”។ លោកបណ្ឌិត​បាន​បន្ត​ថា ប្រទេស​ចិន​នៅ​តែ​ជា​អ្នក​វិនិយោគ​កំពូ​ល​របស់​កម្ពុជា ជា​ចម្បង​ក្នុង​វិស័យ​កែច្នៃ ដែល​ភាគ​ច្រើន​ដោយសារ​មាន​កម្លាំង​ពលកម្ម​ថោក​។

កាលពីថ្ងៃទី ១១ ខែកក្កដា ក្រុមប្រឹក្សារអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគថ្មីចំនួន៤ នៅខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ ដែលមានទុនវិនិយោគសរុបចំនួន២៦.៧លានដុល្លារផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here