មន្ត្រីUN អះអាងថា ការធ្លាក់ចុះនៃអត្រាភាពក្រីក្រធ្លាក់ចុះនៅកម្ពុជា ជាជំហានវិជ្ជមាន ឆ្ពោះទៅរកការបញ្ចប់ឋានៈជាប្រទេសអភិវឌ្ឍតិចតួច

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: មន្ត្រីអង្គការសហប្រជាជាតិមួយរូប បានលើកឡើងថា ការធ្លាក់ចុះគួរឱ្យកត់សម្គាល់ នៃអត្រាភាពក្រីក្រ គឺជាជំហានវិជ្ជមានឆ្ពោះទៅរកការបញ្ចប់ឋានៈរបស់កម្ពុជា ក្នុងនាមជាប្រទេសប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ។

អត្រានៃភាពក្រីក្រនៅកម្ពុជា បានធ្លាក់ចុះមកត្រឹម១៦,៦ភាគរយក្នុងឆ្នាំ២០២២ ពី៣៦,៧ភាគរយក្នុងឆ្នាំ២០១៤។ នេះបើយោងតាមសន្ទស្សន៍ នៃភាពក្រីក្រសកលលោក (MPI) ឆ្នាំ២០២៣ ដែលចេញផ្សាយកាលពីសប្តាហ៍មុន ដោយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) និងសាកលវិទ្យាល័យ Oxford ។

របាយការណ៍បានបន្តថា ចំនួនប្រជាជនក្រីក្រនៅកម្ពុជា ត្រូវបានកាត់បន្ថយ អស់ពាក់កណ្តាលពី៥,៦លាននាក់ មកត្រឹម២,៨លាននាក់”។ លោកបន្ថែមថា “ប្រជាជនកម្ពុជាម្នាក់ ក្នុងចំណោម៥នាក់បានចាកចេញពីភាពក្រីក្រ ក្នុងរយៈពេលត្រឹមតែ៧ឆ្នាំកន្លះតែប៉ុណ្ណោះ”។

លោកស្រី Alissar Chaker តំណាងទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍន៍អង្គការសហប្រជាជាតិ(UNDP) ប្រចាំកម្ពុជា បានប្រាប់សារពត៌មាន Xinhua ថា “វឌ្ឍនភាពរបស់កម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ គឺជាសញ្ញាវិជ្ជមានមួយឆ្ពោះ ទៅរកការបញ្ចប់ឋានៈរបស់កម្ពុជាក្នុងនាមជាប្រទេសអភិវឌ្ឍតិចតួច”។លោកស្រី Chaker បានមានប្រសាសន៍ថា កម្ពុជាស្ថិតក្នុងចំណោមប្រទេសចំនួន១៩៣ ផ្សេងទៀតដែលបានអនុម័តរបៀបវារៈឆ្នាំ២០២០ សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុងឆ្នាំ២០១៥ ដែលបានសន្យាថា នឹងមិនទុកនរណាម្នាក់ឱ្យនៅពីក្រោយឡើយ។លោកស្រីបានបន្តថា “ដូច្នេះវាមានសារៈសំខាន់ណាស់ ក្នុងការថែរក្សាសន្ទុះវិជ្ជមាន និងធានាឱ្យមានវឌ្ឍនភាព លើសូចនាករទាំងអស់”។

​លោកស្រីបញ្ជាក់ថា “UNDP ប្តេជ្ញាបន្តការបង្កើនល្បឿន នៃគោ​លដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា និងសង្គមស៊ីវិលក្នុងការកាត់បន្ថយការស្ទះជាប់គាំង និងកសាងភាពធន់”។សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍កាលពីខែមុនថា កម្ពុជាត្រូវបានព្យាករណ៍ថា នឹងបញ្ចប់ពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៧សម្តេចតេជោបានថ្លែងនៅក្នុងសុន្ទរកថា ជាសាធារណៈថា “ខ្ញុំមានទំនុកចិត្តយ៉ាងខ្លាំងថា កម្ពុជានឹងបញ្ចប់ពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៧  ហើយនឹងសម្រេចបាននូវគោលដៅរបស់យើង ក្នុងការក្លាយជាប្រទេស ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០”៕

LEAVE A REPLY

Please enter your comment!
Please enter your name here