ដោយៈ គង់ សូរិយា
ភ្នំពេញៈ ការមានផែនការអភិវឌ្ឍន៍ច្បាស់លាស់ និងមានទុនគ្រប់គ្រាន់ ពិតជាកសាងនូវគុណតម្លៃមួយ សម្រាប់ម្ចាស់គំរោង ដែលត្រូវទទួលខុសត្រូវជាមួយអតិថិជន និងការកសាងកេរ្ត៍ឈ្មោះយូរអង្វែងក្នុងទីផ្សារ។
គំរោងធំមួយ ដែលបានបោះទុនវិនិយោគ តម្លៃជាង៧លានដុល្លារអាមេរិក បាននិងកំពុងបង្ហាញពីការទទួលខុសត្រួវ ផ្នែកសង្គម និងជាការរួមចំណែក លើកកំពស់វិស័យអចលនទ្រព្យ និងសេដ្ឋកិច្ចក្នុងតំបន់ផងដែរ។ ឆ្នេរសមុទ្រកោងកាង បាននិងកំពុងក្លាយជាទីតាំង ដែលទាក់ទាញអ្នកចង់បានដីលំហែរ អ្នកនិយមបោះតង់ ស្ទូចត្រី ស្តាប់ទឹករលក នៅពេលយប់ទៅកំសាន្តជារៀងរាល់ចុងសប្តាហ៍។
-->
អគ្គនាយកក្រុមហ៊ុនYoungsia Real EstateលោកCooler Tanបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា យើងបាននិងកំពុងកសាងនូវមូលដ្ឋាននៃទំនុកចិត្ត ព្រោះយើងអភិវឌ្ឍន៍ពិត និងធ្វើពិតតាមគំរោងរបស់យើង ព្រោះបើយើងអភិវឌ្ឍន៍គ្រាន់តែបោះបង្គោល ហើយរត់ចោលអតិថិជន យើងនឹងស្លាប់នៅក្នុងទីផ្សារ។
លោកបន្តថា “ហេតុនេះ ទើបក្រុមហ៊ុនបានបន្តអភិវឌ្ឍន៍ ទោះស្ថិតក្នុងវិបត្តិកូវីដ១៩ និងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ”។ លោកបន្តថា “ការកសាងទំនុកចិត្ត ត្រូវការពេលវេលាមួយ ហេតុនេះទើបយើងរក្សាឲ្យបាននូវគុណតម្លៃ និងផ្តល់ឲ្យអតិថិជនលើសពីអ្វី ដែលពួកគាត់ចង់បាន”។
គំរោងឆ្នេរសមុទ្រកោងកាង បាននិងកំពុងដាំដើមដូងជាច្រើនរយដើម ដាំផ្កាក្ងោកគ្រប់ដីឡូត៍និមួយៗ ពិសេសការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋបាន និងកំពុងឈានទៅបញ្ចប់ ជាមួយសួនច្បារចំនួន៣ ស្ពានឈើជាងពីរពាន់ម៉ែត្រ សាងសង់កាត់ព្រៃកោងកាង ទៅកាន់សមុទ្រដ៏ស្រស់ត្រកាល អមជាមួយនឹងជួរភ្នំដ៏វែងអន្លាយ។
លោកCooler Tanបានបញ្ជាក់ថា ជាមួយនឹងការអភិវឌ្ឍ ដែលបានធ្វើកន្លងមក យើងទទួលបានទំនុកចិត្តពីអតិថិជន ក្នុងនិងក្រៅប្រទេសជាហូរហែរ បើទោះគំរោងដទៃជាប់គាំង និងលក់មិនចេញក្តី ប៉ុន្តែគំរោងរបស់យើង នៅតែមានអតិថិជនជាហូរហូរហែរជាប់មិនដាច់ ដោយសារប្រជាពលរដ្ឋ មានជីវភាពកាន់តែប្រសើរឡើង ចំនួនប្រជាពលរដ្ឋនិយម សាងសង់ផ្ទះលំហែរកើនឡើងកាន់តែច្រើន ស្របពេលដែលទីផ្សារដីធ្លី ចាប់ផ្តើមមានសញ្ញាងើបឡើងវិញបណ្តើរៗ៕
