ដោយៈ តែម សុខុម
វៀតណាមៈ ប្រទេសវៀតណាម គ្រោងបោះទុនរហូតដល់ទៅ១៧ពាន់លានដុល្លារអាមេរិក ដើម្បីសាងសង់ផ្លូវដែក២ខ្សែតភ្ជាប់ទៅកាន់កំពង់ផែសមុទ្រLao Cai-Hanoi-Hai Phong និងផែសមុទ្រ Bien Hoa-Vung Tau។ នេះបើយោងតាមសារព័ត៌មាន VN Express ចុះផ្សាយកាលពីថ្ងៃអង្គារ ទី១៨ ខែកក្កដា។
ក្រសួងដឹកជញ្ជូនវៀតណាមបានទម្លាយឱ្យដឹងថា ការសិក្សាសមិទ្ធលទ្ធភាពមួយ កំពុងដំណើរការសម្រាប់គម្រោងផ្លូវដែក Bien Hoa-Vung Tau Railway ប្រវែង១២៨គីឡូម៉ែត្រ ជាមួយនឹងទំហំវិនិយោគសរុបចំនួន៦,២ពាន់លានដុល្លារអាមេរិក។
ទន្ទឹមនឹងនេះដែរ ការធ្វើផែនការលម្អិត នៃគម្រោងផ្លូវដែកមួយខ្សែទៀតគឺគម្រោង Lao Cai – Hanoi-Hai Phong Railway ប្រវែង៣៨០គីឡូម៉ែត្រ ត្រូវបានបញ្ចប់ជាស្ថាពរ ដោយគ្រោងចំណាយ ប្រមាណ១១ពាន់លានដុល្លារអាមេរិក។






