អភិបាលខេត្តកំពង់ស្ពឺត្រៀមដឹកនាំប្រតិភូទៅកាន់ខេត្តធំៗចំនួន៣របស់ចិន ដើម្បីទាក់ទាញការវិនិយោគ

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ លោកវ៉ី សំណាងបានមានប្រសាសន៍ឲ្យដឹងថា នៅខែសីហា និងកញ្ញាខាងមុខ លោកនឹងដឹកនាំប្រតិភូទៅទស្សនកិច្ច ​នៅខេត្តចំនួន៣នៅប្រ​ទេសចិន។

លោកអភិបាលបានមានប្រសាសន៍ឲ្យ ដឹងតាមបណ្តាញតេឡេក្រាមនាព្រឹកថ្ងៃទី២៤ កក្កដានេះថា ប្រសិនជាមិនមានអ្វីប្រែប្រួលទេនោះ នៅពាក់កណ្តាលខែសីហាខាងមុខនេះ លោកនឹងដឹកនាំប្រតិភូ ទៅទស្សនកិច្ច នៅខេត្តគ័ងចូវ និងខេត្តស៊ិនជិនប្រទេសចិន ដើម្បីផ្សព្វផ្សាយពីឱកាស និងសក្តានុពលនៃការវិនិយោគនៅកម្ពុជា ដើម្បីទាក់ទាញអ្នកវិនិយោគចិនកាន់តែច្រើន មកកាន់ខេត្តកំពង់ស្ពឺ ក៏ដូចជាក្របខ័ណ្ឌទូទាំងប្រទេស។

លោកប​ន្តថា ជាមួយគ្នានេះ នៅខែកញ្ញាខាងមុខផងដែរ លោកក៏គ្រោងដឹកនាំប្រតិភូ ទៅទស្សនកិច្ចនៅខេត្តហឺណាន ដែលជាខេត្តមួយនេះ មានប្រជាពលរដ្ឋរស់នៅជាង៩០លាននាក់ ស្មើនឹងប្រទេសវៀតណាមមួយ។ លោកបន្តថា គំរោងធ្វើទស្សនកិច្ចទៅកាន់ខេត្តទាំងបីរបស់ចិននេះ ធ្វើឡើងតាមការអញ្ជើញរបស់ថ្នាក់ដឹកនាំខេត្តទាំងបី​របស់ចិន ក៏ដូចជាពីសមាគមធុរកិច្ចចិនផងដែរ។

លោកបន្តថា “តាមរយៈការបោះឆ្នោត ប្រកបដោយសុខសន្តិភាពម្សិលម៉ិញនេះ បានបង្ហាញឲ្យពិភពលោកមើលឃើញថា កម្ពុជាបាន​ប្រកាន់ខ្ជាប់លទ្ឋិប្រជាធិបតេយ្យពិតប្រាកដ ដែលនឹងធ្វើឲ្យកម្ពុជាកាន់តែទាក់ទាញការចាប់អារម្មណ៍ និងទាក់ទាញវិនិយោគិនកាន់តែច្រើននាពេលអនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here