ដោយៈ គង់ សូរិយា
ភ្នំពេញៈ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ាលឹម ហេងបានថ្លែងថា រដ្ឋាភិបាលថ្មីនឹងយកចិត្តទុកដាក់ លើកទឹកចិត្តដល់អាជីវកករនានា ដើម្បីជម្រុញកំណើនសេដ្ឋកិច្ចជាតិ។
អ្នកឧកញ៉ាលឹម ហេងបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមកាលពីម្សិលម៉ិញនេះថា ការបោះឆ្នោតនាអាណត្តិទី៧នេះ ជាការបោះឆ្នោតដោយរីករាយ និងអបអរសាទរ និងបង្ហាពីលទ្ឋិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលមិនមានអំពើហឹង្សា អសន្តិសុខ និងមិនមានបញ្ហាអ្វីកើតឡើងឡើយ ដែលឆ្លុះបង្ហាញពីសុខសន្តិភាព ស្ថេរភាពនយោបាយ មិនមានអ្វីគួរឲ្យព្រួយបារម្ភឡើយ។
អ្នកឧកញ៉ាលឹម ហេងបានបន្តថា “នេះជាអ្វីដែលអ្នកវិនិយោគចង់បាន ហើយអ្នកវិនិយោគបរទេសផ្សេងៗ នឹងមានចំណាប់អារម្មណ៍មកកាន់កម្ពុជាច្រើន”។ លោកបន្តថា “ដូចយើងបានដឹងស្រាប់ហើយ នៅក្នុងតំបន់អាស៊ាន ដែលមានអស្ថេរភាពនយោបាយ បានធ្វើឲ្យអ្នកវិនិយោគផ្សេងៗចាកចេញ និងបានរើមកកាន់កម្ពុជា”។






