ដោយវុត្ថា
ភ្នំពេញ៖ ពន្ធប៉ាតង់គឺជាពន្ធប្រចាំឆ្នាំ ដែលត្រូវបានកំណត់លើសកម្មភាពអាជីវកម្ម ដោយផ្អែកលើប្រភេទអ្នកជាប់ពន្ធ និងកម្រិតផលរបរ។ ពន្ធប៉ាតង់នេះ ត្រូវបានប្រមូលសម្រាប់ជាគុណប្រយោជន៍ថវិការថ្នាក់ក្រោមជាតិ។
ប្រាក់ពន្ធប៉ាតង់ត្រូវបង់កំណត់ដូចតទៅ អ្នកជាប់ពន្ធតូចត្រូវបង់ចំនួន៤០០,០០០ រៀល។ អ្នកជាប់ពន្ធតូចគឺជាសហគ្រាសឯកបុគ្គល ឬសហគ្រាសសហកម្មសិទ្ធិដែលមានផលរបរប្រចាំឆ្នាំចាប់ពី២៥០លានរៀល ដល់៧០០លានរៀល ឬមានផលរបរក្នុងរយៈពេល៣ខែជាប់គ្នាណាមួយក្នុងឆ្នាំ ប្រតិទិនចរន្ត៦០លានរៀល ឬរំពឹងថា មានផលរបរ៣ ខែជាប់គ្នាខាងមុខ ៦០លានរៀលឡើងទៅ ឬចូលរួមដេញថ្លៃពិគ្រោះថ្លៃ ឬស្ទង់ថ្លៃក្នុងការផ្គត់ផ្គង់ ឬសេវា រួមទាំងភាស៊ី។
អ្នកជាប់ពន្ធមធ្យមត្រូវបង់ចំនួន១,២០០,០០០រៀល ។ អ្នកជាប់ពន្ធមធ្យម គឺជាសហគ្រាស ដែលមានផលបរបរប្រចាំឆ្នាំលើសពី៧០០ លានរៀល៤,០០០លានរៀល ឬ ចុះបញ្ជីជានីតិបុគ្គល ការិយាល័យតំណាងឬស្ថាបន័រដ្ឋថ្នាក់ជាតិ និងក្រោមជាតិ អង្គការ សមាគម រួមទាំងអង្គការមិនមែនរដ្ឋាភិបាល បេសកម្មកាទូត និងកុងស៊ុលបរទេស អង្គការអន្តជាតិ និងភ្នាក់ងារសហប្របតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា។