ថៃ ពិចារណាមិនយកថ្លៃទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិន ដើម្បីសម្រេចគោលដៅ

0

តែម សុខុម

ហាណូយ: សមាគមភ្នាក់ងារទេសចរណ៍ថៃ កំពុងអំពាវនាវឱ្យរដ្ឋាភិបាលថ្មីរបស់ថៃ មិនយកថ្លៃទិដ្ឋាការសម្រាប់ភ្ញៀវទេសចរមកពីប្រទេសចិន ដើម្បីសម្រេចគោលដៅចំនួនភ្ញៀវទេសចរណ៍ដែលបានកំណត់សម្រាប់ឆ្នាំនេះ។

ប្រទេសថៃ បានកំណត់គោលដៅគោលដៅទាក់ទាញភ្ញៀវទេសចរចិន ឱ្យបាន៥លាននាក់នៅត្រឹមដំណាច់ឆ្នាំ២០២៣។

ទោះជាយ៉ាងណា ប្រទេសថៃ ដែលជាសេដ្ឋកិច្ចធំបំផុតទី២ នៅអាស៊ីអាគ្នេយ៍ ទទួលបានភ្ញៀវទេសចរចិន ត្រឹមតែប្រមាណ១,៦លាននាក់ប៉ុណ្ណោះក្នុងរយៈពេល៦ខែដើមឆ្នាំនេះ។ នេះបើយើងតាមការចុះផ្សាយរបស់កាសែត The Star។ថ្លៃដាក់ពាក្យសុំទិដ្ឋាការរបស់ប្រទេសថៃ រួមទាំងថ្លៃសេវាផងនោះ គឺចន្លោះពី៥៥ដុល្លារ ទៅ៦៨ដុល្លារអាមេរិក ក្នុងមនុស្សម្នាក់ ខណៈតម្លៃទិដ្ឋាការដែលបង់ផ្ទាល់ពេលទៅដល់មានតម្លៃ៦៥ដុល្លារ។

ទន្ទឹមនេះ បណ្ដាប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍ ក៏កំពុងព្យាយាមទាក់ទាញភ្ញៀវទេសចរចិន បន្ថែមទៀតផងដែរ ក្រោយបើកព្រំដែនឡើងវិញ។

តួយ៉ាង ពេលនេះប្រទេសម៉ាឡេស៊ី កំពុងផ្ដល់នីតិវិធីទិដ្ឋាការកាន់តែងាយស្រួលដែលចំណាយពេលត្រឹមតែ១ទៅ៣ថ្ងៃ ដោយយកថ្លៃទិដ្ឋាការក្នុងមនុស្សម្នាក់ត្រឹមតែ២៨ដុល្លារប៉ុណ្ណោះ៕ VN Express ៕

LEAVE A REPLY

Please enter your comment!
Please enter your name here