ដោយៈ តែម សុខុម
អន្តរជាតិៈ បន្ទាប់ពីសេដ្ឋកិច្ចដាំក្បាលចុះ ដោយសារវិបត្តិកូវីដ-១៩ ពេលនេះគុណភាពនៃការរស់នៅ កំពុងប្រសើរឡើងវិញហើយនៅក្នុងទីក្រុងជាច្រើនទូទាំងពិភពលោក។
ជាការពិតណាស់ ភាពគួរឱ្យចង់រស់នៅបានឈាន ដល់កម្រិតខ្ពស់ មិនធ្លាប់មានក្នុងរយៈពេល១៥ឆ្នាំមកនេះ។ នេះបើយោងតាមសន្ទស្សន៍ភាពគួរឱ្យចង់រស់នៅសកល ប្រចាំឆ្នាំរបស់ស្ថាប័នស្រាវជ្រាវអាជីវកម្ម និងទស្សនវិស័យទីផ្សារ Economist Intelligence Unit ដែលធ្វើការវាយតម្លៃទីក្រុងចំនួន១៧៣ ដោយផ្អែកលើកត្តាជាច្រើនរួមមានស្ថិរភាព ការថែទាំសុខភាព វប្បធម៌ និងបរិស្ថាន ការអប់រំ និងហេដ្ឋារចនាសម្ព័ន្ធផងដែរ។
ការកើនឡើងគុណភាព នៃការរស់នៅនេះ កើតឡើងភាគច្រើនដោយសារតែការកើនឡើង នូវការថែទាំសុខភាព និងការអប់រំនៅទូទាំងតំបន់អាស៊ី មជ្ឈិមបូព៌ា និងអាហ្រ្វិក ទោះបីជាពិន្ទុស្ថិរភាពបានធ្លាក់ចុះជាទូទៅ ដោយសារចលាចលស៊ីវិល ស្របពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីថ្លៃចំណាយជីវភាពទូទាំងពិភពលោក និងជម្លោះ ដែលកំពុងបន្តកើតមាននៅក្នុងទីក្រុងនានា ដូចជា ទីក្រុងគៀវ របស់អ៊ុយក្រែន ជាដើមយ៉ាងណាក្ដី។
ការបញ្ចប់វិធានការរឹតបន្តឹងកូវីដ-១៩ ទូទាំងពិភពលោកក៏បានរួមចំណែកធ្វើឱ្យពិន្ទុផ្នែកវប្បធម៌ និងបរិស្ថានប្រសើរឡើងផងដែរ។
ដើម្បីជ្រាបកាន់តែច្បាស់ថា តើទីក្រុងនៃប្រទេសណាខ្លះជាប់ឈ្មោះជាកំពូលទីក្រុង ដែលគួរឱ្យចង់រស់នៅបំផុត ក្នុងពិភពលោក សូមអានខាងក្រោម៖
ទី១៖ ទីក្រុងវីយែន (Vienna) ប្រទេសអូទ្រីស

ទី២៖ ទីក្រុងមែលប៊ន (Melbourne) ប្រទេសអូស្ត្រាលី

ទី៣៖ ទីក្រុងវែនខូវើ (Vancouver) ប្រទេសកាណាដា

ទី៤៖ ទីក្រុងអូសាកា (Osaka) ប្រទេសជប៉ុន

ទី៥៖ ទីក្រុងអូកលែន (Auckland) ប្រទេសនូវែលសេឡង់៕ BBC៕







