អាកាសយានដ្ឋានអន្តរជាតិខ្នាតយក្ស Red Sea គ្រោងនឹងចាប់ផ្តើមបើកដំណើរការមុនដំណាច់ឆ្នាំ២០២៣នេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមហ៊ុន Red Sea Global (RSG) បានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិខ្នាតយក្ស Red Sea ដែលដើរដោយថាមពលពន្លឺព្រះអាទិត្យ គ្រោងនឹងចាប់ផ្តើមបើកដំណើរការ នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ក្រុមហ៊ុន RSG ដែលត្រូវបានគ្រប់គ្រងទាំងស្រុង ដោយមូលនិធិវិនិយោគសាធារណៈ របស់ប្រទេសអារ៉ាប៊ីសាអូឌីត បានចេញផ្សាយព័ត៌មានថ្មីៗនេះអំពីវឌ្ឍនភាព ក្នុងដំណាក់កាលដំបូងនៃគោលដៅសមុទ្រក្រហម (Red Sea destination) ដោយកត់សម្គាល់រយៈពេល៦ឆ្នាំមកហើយ ចាប់តាំងពីក្រុមហ៊ុននេះ ត្រូវបានប្រកាសឡើងជាលើកដំបូង ដោយព្រះអង្គម្ចាស់ Mohammed bin Salman ។យោងតាមការធ្វើបច្ចុប្បន្នភាព លើការសាងសង់ចុងក្រោយបំផុត បានបង្ហាញពីវឌ្ឍនភាព ដែលសម្រេចបាននៅទូទាំងគោលដៅ រួមទាំងសណ្ឋាគារ និងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ចំនួន១៣។

លោក John Pagano នាយកប្រតិបត្តិក្រុមហ៊ុន RSGបានមានប្រសាសន៍ថា “ក្នុងរយៈពេល៦ឆ្នាំមកនេះ យើងបានធ្វើឱ្យមានការវិវឌ្ឍដ៏ពិសេស ដោយបង្កើតរមណីយដ្ឋានដ៏ប្រណិត ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព នៅក្នុងទីតាំងដាច់ស្រយាល ដោយបង្ហាញពីការច្នៃប្រឌិត ស្របតាមវិធីសាស្រ្តដែលបង្កើតឡើងវិញ និងការប្តេជ្ញាចិត្ត ចំពោះការអភិវឌ្ឍន៍ប្រកបដោយភាពទទួលខុសត្រូវ”។លោកបានបន្ថែមថា “យើងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្តល់នូវពេលវេលាដ៏អស្ចារ្យជាច្រើនរាប់មិនអស់ ក្នុងការធ្វើដំណើររបស់យើង ដើម្បីជំរុញឱ្យប្រទេសអារ៉ាប៊ីសាអូឌីត ទទួលបានមុខមាត់ប្រក បដោយមោទនភាព នៅលើឆាកពិភពលោក ក្នុងនាមជាគោលដៅដែលត្រូវតែអញ្ជើញមកទស្សនា”៕

LEAVE A REPLY

Please enter your comment!
Please enter your name here