ដោយ វុត្ថា
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញ “វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ” អនុញ្ញាតឪ្យក្រុមហ៊ុនចំនួន៤វិនិយោគនៅកម្ពុជា ដែលមានទុន៣៤លានដុល្លារអាមេរិក។
យោងតាមសេចក្តីប្រកាសព៌តមានរបស់ CDC ដែលបានបង្ហាញលើបណ្តាញទំនាក់ទំនងសង្គមនាព្រឹកថ្ងៃទី៧ កុម្ភៈនេះបានឲ្យដឹងថា គណកម្មាធិការវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តឲ្យក្រុមហ៊ុនចំនួនបួនវិនិយោគនៅកម្ពុជា ដែលក្រុមហ៊ុនទាំង ៤ រួមមាន ទី១ “FASHION HOUSEWARE (CAMBODIA) CO.,LTD”: គម្រោងបង្កើតរោងចក្រផលិតសម្ភារៈក្នុងផ្ទះ គ្រឿងតុបតែងក្នុងពិធីបុណ្យណូអែល សម្ភារៈសម្រាប់ម៉ាស៊ីនដេរ និងសម្ភារៈផ្សេងៗទៀត មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន១០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៤៦៤កន្លែង។
ទី២ “TUBAO (CAMBODIA) DECORATION MATERIAL CO.,LTD” គម្រោងបង្កើតរោងចក្រផលិតក្តារប៉ាកេ និងក្តារបន្ទះ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន ១,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១០០កន្លែង។






