ដោយៈ គង់ សូរិយា
ភ្នំពេញៈ អគ្គលេខាធិការរងក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជា លោកជា វុទ្ឋីបានថ្លែងថា ក្នុងឆ្នាំ២០២៣នេះ ប្រាក់ចំណូលរបស់មនុស្សម្នាក់កើនឡើងជិត២០០០ដុល្លារអាមេរិក។
លោកបាននិងកំពុងថ្លែងបែបនេះ ក្នុងកិច្ចប្រជុំរវាងសមាគមឧកញ៉ាកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាល្ងាចថ្ងៃទី១១ សីហានេះ។
លោកជា វុទ្ឋីបានបន្តថា សេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងថានឹងសម្រេចបានកំណើន៥,៦ភាគរយ ដែលស្ថាប័នអន្តរជាតិធំៗជាច្រើន ក៏បានទទួលសា្គល់ពីកំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ៕