ការទិញលក់អចលនទ្រព្យនៅទីក្រុងឌូបៃហក់ឡើងរហូតដល់ទៅ៤៤ភាគរយ នៅក្នុងឆមាសទី១

0

ដោយ: គង់ លាងហួរ
រីយ៉ាដ: យោងតាមរបាយការណ៍ថ្មីមួយបានបង្ហាញថា វិស័យលំនៅដ្ឋាននៅទីក្រុងឌូបៃកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅបំបែកកំណត់ត្រាឆ្នាំដ៏មមាញឹកបំផុតនៅឡើយ ខណៈចំនួនប្រតិបត្តិការទិញលក់អចលនទ្រព្យបានហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន។

យោងតាមរបាយការណ៍ចេញផ្សាយដោយក្រុមហ៊ុនផ្តល់សេវាអចលនទ្រព្យសកលលោក Savills បានបង្ហាញថាប្រតិបត្តិការអចលនទ្រព្យនៅក្រុងឌូបៃបានហក់ឡើង៤៤ភាគរយនៅក្នុងឆមាសទី១ រហូតដល់៥៧.៧០០យូនីត បើធៀបទៅនឹងឆ្នាំមុន។

របាយការណ៍ដដែលបានបង្ហាញ ឱ្យដឹងទៀតថា ក្នុងចំណោមប្រតិបត្តិការចំនួន៥៧.៧០០យូនីតនេះ ក្នុងនោះមាន អាផាតមុិន ចំនួន៤៦.១០០យូនីត និង វីឡាចំនួន១១.៦០០យូនីត ដែលបានលក់ចេញក្នុងឆមាសទី១។

លោក Swapnil Pillai នាយករងនៃការស្រាវជ្រាវតំបន់មជ្ឈិមបូព៌ាប្រចាំក្រុមហ៊ុន Savills បានលើកឡើងថា “បើគិតតាមប្រវត្តិសាស្ត្រ ខែរដូវក្តៅនៅប្រទេស UAE ត្រូវបានគេដឹងថាមានភាពយឺតយ៉ាវ ខណៈអ្នកស្រុកជាច្រើនធ្វើដំណើរក្នុងកំឡុងពេលសម្រាកសិក្សា”។

លោកបានបន្ថែមថា “ទោះជាយ៉ាងណាក្តី និន្នាការនេះហាក់ដូចជាកំពុងផ្លាស់ប្តូរក្នុងពេលថ្មីៗនេះ ដោយសារអចលនទ្រព្យនៅទីក្រុងឌូបៃនៅតែបន្តទទួលបានការពេញចិត្តក្នុងចំណោមអ្នកស្រុក និងទស្សនិកជនអន្តរជាតិ ដែលស្វែងរកស្ថិរភាព ស្របពេលបរិយាកាសសេដ្ឋកិច្ចមិនច្បាស់លាស់”៕

LEAVE A REPLY

Please enter your comment!
Please enter your name here