ដោយៈ គង់ សូរិយា
ភ្នំពេញៈ ឧស្សាហកម្មវាយនភណ្ឌរបស់កម្ពុជា គឺជាវិស័យមួយដែលមានការរីកចម្រើន លឿនបំផុតក្នុងពិភពលោក។ ប្រទេសកម្ពុជាបានដាក់ចេញ នូវផែនទីបង្ហាញផ្លូវថ្មីមួយ នៅថ្ងៃទី១៧ ខែមីនា ដើម្បីកែលម្អឧស្សាហកម្មវាយនភណ្ឌ និងសម្លៀកបំពាក់របស់ខ្លួន ដែលជាសសរស្តម្ភសេដ្ឋកិច្ចដ៏សំខាន់ ដែលមានចំនួនជាងមួយភាគបី នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស។
យោងតាមរបាយការណ៍បានបង្ហាញថា ឧស្សាហកម្មកាត់ដេរសំលៀកបំពាក់ស្បែកជើង និងផលិតផលធ្វើដំណើរ មានចំនួន៥៧ភាគរយ នៃការនាំចេញសរុបរបស់កម្ពុជាកាលពីឆ្នាំមុន។ វាមានតម្លៃ១២,៦ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២ និងកើនឡើង១៤,៩ភាគរយ ពី ១១ប៊ីលានដុល្លារកាលពីឆ្នាំមុន។ នៅទូទាំងពិភពលោក កម្ពុជាគឺជាប្រទេសនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរធំជាងគេទី៩។ ធុរកិច្ចនានាគួរតែមើលឱកាសថ្មីៗ ដើម្បីរីកចម្រើនពីការផ្លាស់ប្តូររបស់កម្ពុជា ឆ្ពោះទៅរកវិស័យវាយនភណ្ឌ និងសំលៀកបំពាក់ដែលមានតម្លៃខ្ពស់ជាងមុន។ នេះបើយោងតាមFibre2Fashion News Desk (NB)។






