ដោយៈ គង់ សូរិយា
ភ្នំពេញៈ ប្រធានអគ្គនាយកក្រុមហ៊ុនជីប ម៉ុងគ្រុប អ្នកឧកញ៉ាលាង ម៉េងបានថ្លែងកាលពីពេលថ្មីៗនេះថា ចំនួនបន្ទប់សណ្ឋាគារនឹងកើនប្រហែល១២០០បន្ទប់ទៀត ខណៈអត្រាប្រើប្រាស់បច្ចុប្បន្ន គ្របដណ្តប់ត្រឹម៣០ភាគរយប៉ុណ្ណោះ។
អ្នកឧកញ៉ាបានមានប្រសាសន៍ថា “សម្រាប់ខ្ញុំជាអ្នកវិនិយោគលើវិស័យទេសចរណ៍ ដែលខ្ញុំមានអូតែលចំនួនពីរដែរ ខ្ញុំមើលឃើញសណ្ឋាគារឆ្អែតដែរហើយ”។ អ្នកឧកញ៉ាបន្តថា “នេះជាចំណុចដែលយើងត្រូវប្រយ័ត្នទាំងអស់គ្នា ព្រោះខ្ញុំចង់ធ្វើម៉េចជាកំលាំងចលករ ក្នុងការជម្រុញសេដ្ឋកិច្ចមួយដែរ”។






