រាជធានីភ្នំពេញ ៖ រដ្ឋមន្ដ្រីរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃថ្មីបានណែនាំមន្ដ្រីក្រោមឱវាទទាំងអស់បន្ដពិនិត្យឡើងវិញនៅតម្លៃធ្វើលិខិតឆ្លងដែន ខណៈប្រទេសកម្ពុជាហាក់មានតម្លៃខ្ពស់ជាងគេនៅក្នុងប្រទេសតំបន់អាស៊ាន ។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការថ្នាក់អគ្គនាយក និងប្រធាននាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានគូសបញ្ជាក់ថា ៖«សូមពិនិត្យឡើងវិញនៅតម្លៃការធ្វើលិខិតឆ្លងដែន ជាពិសេសពិនិត្យនៅប្រទេសក្នុងតំបន់អាស៊ានរបស់យើងដូចជា ភូមិមា វៀតណាម មានតម្លៃទៀប ។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការថ្នាក់អគ្គនាយក និងប្រធាននាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានគូសបញ្ជាក់ថា ៖«សូមពិនិត្យឡើងវិញនៅតម្លៃការធ្វើលិខិតឆ្លងដែន ជាពិសេសពិនិត្យនៅប្រទេសក្នុងតំបន់អាស៊ានរបស់យើងដូចជា ភូមិមា វៀតណាម មានតម្លៃទៀប ។
ជាមួយគ្នានោះដែរ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំឲ្យមន្ដ្រីក្រោមឱវាទបន្ដពង្រឹងក្រមសីលធម៌ គោរពវិន័យឲ្យបានខ្ជាប់ខ្ជួន«កុំពើងទ្រូង កុំក្រអើតក្រទម» និងជំរុញក្រុមការងារទាំងអស់ឲ្យមានប្រសិទ្ធភាពកាន់តែខ្លាំងថែមទៀត ។
-->
ឯកឧត្តមបានថ្លែងថា ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃបន្ដអនុវត្តប្រកបដោយការទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់ទៅតាមតួនាទី ភារកិច្ចរបស់ខ្លួនដូចជា ៖ បន្ដដំណើរការងាររបស់ខ្លួនប្រកបដោយនិរន្ដរ៍ភាពជាមួយការបន្ដពង្រឹងការទទួលខុសត្រូវ សមត្ថភាព គុណភាព និងភាពជាប្រចាំស្របតាមផែនការយុទ្ធសាស្ដ្រដែលបានគ្រោងទុក ។
ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី បន្ដថា បន្ដទំនាក់ទំនងល្អដោយបរិយាប័ន្ន និងស័ក្ដសិទ្ធភាពក្នុងការបម្រើការងារទាំងក្នុងអង្គភាព និងក្រៅអង្គភាពប្រកបដោយតម្លាភាព ចីរភាព និងគុណភាព ដើម្បីឆ្លើយតបនឹងតម្រូវការ ពិសេសអភិបាលកិច្ចល្អក៏ដូចជា បន្ដកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន ទាំងថ្នាក់ជាតិ និងអន្ដរជាតិ ដើម្បីចូលរួមចំណែកសម្រេចឲ្យបាននូវផែនការរបស់ក្រសួងមហាផ្ទៃ ព្រមទាំងយុទ្ធសាស្ដ្របញ្ចកោណរបស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ ។
ឯកឧត្តមបានគូសបញ្ជាក់ថា «ថ្នាក់ដឹកនាំក្រសួង មន្ដ្រីរាជការស៊ីវិល មន្ដ្រីនគរបាលជាតិ និងមន្ដ្រីពន្ធនាគារ បន្ដពង្រឹងក្រមសីលធម៌ គោរវិន័យឲ្យបានខ្ជាប់ខ្ជួនកុំពើងទ្រូងកុំក្រអើតក្រទម និងជំរុញក្រុមការងារទាំងអស់ឲ្យមានប្រសិទ្ធភាពកាន់តែខ្លាំងថែមទៀត និងប្រើប្រាស់ប្រព័ន្ធឌីជីថល ដើម្បីការអនុវត្តការងារឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់»។
ឯកឧត្តម ស សុខា បានលើកឡើងទៀតថា ថ្នាក់ដឹកនាំតាមផ្នែកអង្គភាពទាំងអស់នៃក្រសួងមហាផ្ទៃបង្កើនការយកចិត្ដទុកដាក់ដោះស្រាយបញ្ហា សំណូមពរ ដែលជាការប្រឈមនានារបស់ប្រជាពលរដ្ឋដែលបានផ្ញើមកដោយផ្ទាល់ ឬតាមរយៈការខំមិន តាមបណ្ដាញសង្គមផ្សេងៗពាក់ព័ន្ធអង្គភាពរបស់ខ្លួន កុំចាត់ទុកថារឿងតូចមិនចាត់ការ រឿងធំបានចាត់ការ ។
សូមកុំភ្លេចថា កន្ទុយបារីមួយតូច អាចដុតផ្ទះថ្មដ៏ស្កឹមស្កៃឲ្យរលាយបាន ដូច្នេះយើងជាសមត្ថកិច្ចត្រូវតែបន្ដបំពេញបម្រើប្រជាពលរដ្ឋឲ្យអស់ពីកម្លាំងកាយចិត្ត ៕