ដោយៈ គង់ សូរិយា
កណ្តាលៈ ក្នុងន័យជួយសម្រួលដល់ជីវភាព ប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីបង្កើនប្រាក់ចំណូល និងសម្រូលដល់ការប្រកបរបរប្រចាំថ្ងៃ បុរីចាន់ណាលែនបាន និងកំពុងរៀបចំស្តង់ផ្សារចំនួន២០ ដើម្បីអនុញ្ញាត្តឲ្យប្រជាពលរដ្ឋលក់ដោយឥតគិតថ្លៃ។
អគ្គនាយកបុរីចាន់ណាលែន លោកថាន់ ចាន់ណាបានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា លោកបាននិងកំពុងរៀបចំសាងសង់ស្តង់ឬតូចផ្សារចំនួន២០ ដើម្បីឲ្យប្រជាពលរដ្ឋលក់ទំនិញចម្រះ ពិសេសបន្លែ បង្ការ ត្រី សាច់ ដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ផង និងដើម្បីលើកកំពស់ជីវភាពរបស់ប្រជាពលរដ្ឋផង។ លោកបន្តថា “យើងក៏ចង់ឲ្យប្រជាពលរដ្ឋទិញផ្ទះ នៅបុរីចាន់ណា លែន មានភាពងាយស្រួល ក្នុងការស្វែងរកចំណីអាហារចាំបាច់ ក្នុងជីវភាពប្រចាំថ្ងៃ ដែលមិនចាំបាច់ធ្វើដំណើរឆ្ងាយផងដែរ”។លោកបន្តថា “អ្វីពិសេស គឺក្រុមហ៊ុនចង់ឲ្យអ្នកទិញផ្ទះ នៅក្នុងបុរីនេះមានឱកាសចំណេញ ដោយសារសកម្មភាពអាជីវកម្ម ដែលយើងបានរៀបចំជូននៅក្នុងបុរីនេះ។








