ដោយៈ ម៉ានុត
ភ្នំពេញៈ កំឡុងពេលវិស័យអចលទ្រព្យ នៅប្រទេសកម្ពុជាកំពុងតែជួបបញ្ហា ដោយសារវិបត្តិសេដ្ឋកិច្ច បច្ចុប្បន្នដំណើរការនៃចរន្តទិញ-លក់ដី នៅកម្ពុជាកំពុងតែងើបឡើងជាបណ្តើរៗហើយ។
លោក ណុប ម៉ានុត ប្រធានទីផ្សារគម្រោងដីរីហ្សត ឋានសួគ៏លំហែ បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី៦ កញ្ញានេះថា តម្រូវការទិញលក់ដីនៅតែមានទីផ្សារជានិច្ច ទោះបីសេដ្ឋកិច្ចមានផលប៉ះព៉ាល់ខ្លាំងក៏ដោយ។
-->
លោក ណុប ម៉ានុត បានបន្តថា ក្នុងរយះពេល៦ខែចុងក្រោយនេះ ការទិញ លក់នៅតែមានសន្ទុះខ្លាំង ទោះបីជាគម្រោងលក់ដីនៅកម្ពុជា មួយចំនួនកំពុងតែជាប់គាំង ដោយសារកត្តាសេដ្ឋកិច្ច កត្តាអ្នកអភិវឌ្ឈន៍ផ្ទាល់ គឺពាក់ព័ន្ធជាមួយភាពមិនស្របច្បាប់ របស់គម្រោងមួយចំនួន គម្រោងស្អុយ ធ្វើអោយអតិថិជនអស់់ជំនឿជឿជាក់ និងបាត់បង់ទំនុចិត្ត។

លោកបន្តថា គម្រោងដីរីហ្សតឋានសួគ៌លំហែ កំពុងទទួលបានការគាំទ្រ និងទំនុកចិត្តខ្លាំង ពីសំណាក់អតិថិជន ក្នុងការទិញលក់ពេលបច្ចុប្បន្នទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ដោយសារតែគម្រោងមានភាពស្រប់ច្បាប់ មានការអភិវឌ្ឈន៏ពិតប្រាកដ និយាយពិត ធ្វើពិត អភិវឌ្ឈន៍ លើសពីការរំពឹងទុកជូនអតិថិជន អតិថិជនទិញដោយទំនុចចិត្តខ្ពស់ គ្មានហានិភ័យដូចគម្រោងផ្សេងៗ ហេតុនេះហើយធ្វើអោយគម្រោងរបស់លោកទទួលបានការគាំទ្រ មកដល់ពេលបច្ចប្បន្ននេះ។

អគ្គនាយក្រុមហ៊ុន YOUNSIA REAL ESTATE CAMBODIA CO,. LTD លោក Cooler Tan និងជាម្ចាស់គម្រោងដីរីហ្សត ឋានសួគ៏លំហែ លោកបានមានប្រសាសថា^ចរន្តនៃការទិញលក់អចលទ្រព្យ គឺមានស្ថានភាពល្អប្រសើឡើងវិញ ជាបណ្តើរៗហើយ និងកាន់តែល្អប្រសើរជាងនេះទៅទៀត អោយតែអ្នកអភិវឌ្ឈន៏គម្រោងក្នុងស្រុក មានផែនការច្បាស់លាស់ និយាយពិត ធ្វើពិត ផ្តល់ទំនុកចិត្តដល់អតិថិជន។
លោកបានបន្តទៀតថា នៅពេលដ៏ខ្លីខាងមុខទៀត តម្រូវការទីផ្សារទិញលក់អចលទ្រព្យ នឹងមានតម្រូវការខ្ពស់ជាងពេលបច្ចុប្បន្នទៀត ដោយសាររដ្ឋាភិបាលនៅកម្ពុជា មានគោលការច្បាស់លាស់ មានវិធានការត្រឹមត្រូវ មានគោលដៅ និងចក្ខុវិស័យវែងឆ្ងាយសម្រាប់អ្នកវិនិយោគក្នុងស្រុក និង ក្រៅស្រុក បើកចំហរសេដ្ឋកិច្ចកម្ពុជាអោយកាន់តែទូលាយ ក្រោមការដឹកនាំដ៏ឆ្លាសវៃរបស់រដ្ឋាភិបាលអាណ្តាត្តិថ្មីនេះ។

លោកCooler Tanបានបន្តទៀតថា លោកជឿជាក់យ៉ាងមុតមាំថាទីផ្សារអចលទ្រព្យនៅកម្ពុជា នឹងងើបឡើងឡើងវិញឆាប់ៗនៅពេលដ៏ខ្លីខាងមុខនេះ ហើយលោកប្តេជ្ញាថា នឹងព្យាយាមប្រឹងប្រែងអភិវឌ្ឈន៏គម្រោងរបស់លោកទាំងអស់ អោយកាន់តែល្អបន្ថែមទៀតបន្តអភិវឌ្ឈន៍ជូនដល់អតិថិជន ដែលបានគាំទ្រមិនអោយខកបំណង ហើយលោកជឿជាក់ថាអតិថិជនរបស់លោក នឹងទទួលបានផលចំណេញលើសពីការំពឹងទុកនៅពេលថ្ងៃអនាគត៕
រៀបរៀងដោយ
លោក ណុប ម៉ានុត
ប្រធានទីផ្សារគម្រោង ឋានសួគ៏លំហែ
098 999 872
