សម្តេចហ៊ុន ម៉ាណែតៈដំណើរទៅកាន់ឥណ្ឌូនេស៊ីបានទាញប្រយោជន៍ផ្នែកសេដ្ឋកិច្ចច្រើនណាស់

0

        ដោយៈ គង់ សូរិយា

        កំពង់ស្ពឺៈ សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា ដំណើរទៅកាន់ឥណ្ឌូនេស៊ី សម្តេចទាញប្រយោជន៍ផ្នែកសេដ្ឋកិច្ចបានច្រើនណាស់ រួមមាន ការលើកអង្ករឱ្យឥណ្ឌូនេស៊ី បាន ២៥ម៉ឺនតោនក្នុងមួយឆ្នាំ, បើកការហោះហើរជាមួយឥណ្ឌូនេស៊ី ហ្វីលីពិន និងការសាងសង់បណ្តាញបញ្ជូនថាមពលទៅសិង្ហបុរី។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងជំនួបជាមួយកម្មករ និយោជិតជាង១៨០០០នាក់ នៅខេត្តកំពង់ស្ពឺនាព្រឹកថ្ងៃទី៩ កញ្ញានេះ។

សម្តេចបន្តថា សម្តេចក៏បានជជែកជាមួយចិន ជប៉ុន និងកូរ៉េខាងត្បូង ដើម្បីបើកទីផ្សារពាណិជ្ជកម្ម ក្នុងនោះហ្វីលីពិន គ្រោងទិញអង្ករពីកម្ពុជាផងដែរ។

សម្តេចធិបតីហ៊ុន ម៉ាណែត បានបន្តទៀតថា ក្នុងជំនួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង សម្តេចបានស្នើឱ្យកូរ៉េបង្កើនកូតាការងារសម្រាប់ពលករកម្ពុជា។សម្តេចធិបតី ហ៊ុន ម៉ាណែតបានបញ្ជាក់ទៀតថា “ក្នុងឋានៈជានាយករដ្ឋមន្ត្រី គឺសម្តេចត្រូវគិតគូរ ចំពោះផលប្រយោជន៍របស់ប្រជាជន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here