ក្រុមហ៊ុនអាកាសចរណ៍ថៃ Thai Airways គ្រោងបើកជើងហោះហើរត្រង់មកកាន់ខេត្តសៀមរាប នៅដើមខែធ្នូខាងមុខ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនអាកាសចរណ៍ Thai Airways បានកំណត់ពេលចាប់ផ្តើម បើកជើងហោះហើរអន្តរជាតិចំនួន៥បន្ថែមទៀត ក្នុងអំឡុងរដូវរដូវរងាភាគខាងជើង។

ចាប់ពីថ្ងៃទី២៩ ខែតុលា ក្រុមហ៊ុនគ្រោងចាប់ផ្តើមបើកសេវាកម្មហោះហើរប្រចាំថ្ងៃ ពីអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ (BKK) ទៅកាន់អាកាសយានដ្ឋាន Kaohsiung (KHH) នៅកោះតៃវ៉ាន់  អាកាសយានដ្ឋាន Kolkata (CCU) នៅប្រទេសឥណ្ឌា និងអាកាសយានដ្ឋាន Penang (PEN) នៅប្រទេសម៉ាឡេស៊ី។

ចំណែក ផ្លូវហោះហើរពីអាកាសយានដ្ឋានអន្តរជាតិ សុវណ្ណភូមិ មកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាប -អង្គរ (SAI) របស់កម្ពុជា និងអាកាសយានដ្ឋានអ៊ីស្តង់ប៊ុល (IST) របស់ប្រទេសទួរគី នឹងបើកដំណើរការចាប់ពីថ្ងៃទី១ ខែធ្នូខាងមុខ។

សេវាកម្មហោះហើរទៅកាន់ អាកាសយានដ្ឋានអ៊ីស្តង់ប៊ុល កំណត់ប្រើប្រាស់យន្តហោះប្រភេទ Airbus A350-900 ខណៈដែលផ្លូវហោះហើរ ទៅកាន់អាកាសយានដ្ឋានចំនួន៤ផ្សេងទៀត នឹងបើកដំណើរការដោយប្រើប្រាស់យន្តហោះប្រភេទ A320s។ នេះបើយោងតាមទិន្នន័យ ដែលផ្តល់ដោយក្រុមហ៊ុន OAG Schedules Analyzer។

ក្រុមហ៊ុន Thai Smiles ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ​Thai airways ក៏បានបើកជើងហោះហើរប្រចាំថ្ងៃ ពីទីក្រុងបាងកក ទៅកាន់ខេត្តសៀមរាប ចាប់ពីខែកុម្ភៈ ឆ្នាំ២០១៦ផងដែរ រហូតទាល់​តែមានការចាប់ផ្តើមផ្ទុះឡើងនៃជំងឺកូវីដ-១៩ ប៉ុន្តែជើងហោះហើរបាងកក -សៀមរាបបានបើកដំណើរការឡើងវិញ កាលពីខែមីនា ឆ្នាំ២០២២។ការបើក​ជើ​ងហោះ​ឡើងវិញ​នេះ ​នឹងជួយ​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ភ្ញៀវ​ទេសចរ​ ​អ្នកធុរកិច្ចអាជីវកម្ម​ ​និង​អ្នក​ធ្វើដំណើរ​ផ្សេងទៀត​រវាង​ប្រទេសជិតខាង​ទាំងពីរ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here