ក្រុមអ្នកជំនាញបង្ហើបវិធីសាស្រ្តដើម្បីលក់អចលនទ្រព្យបានលឿនអំឡុងពេលមានវិបត្តិ

0

        ដោយៈ ស៊ីវ ម៉េង

        ភ្នំពេញៈ ក្រុមអ្នកជំនាញអចលនទ្រព្យ បានបង្ហើបពីវិធីសាស្រ្តសំខាន់ៗមួយចំនួន ដើម្បីលក់អចលនទ្រព្យ ពិសេសដីធ្លីបានលឿនក្នុងអំឡុងពេលមានវិបត្តិបែបនេះ។

      ក្រុមអ្នកជំនាញ ដែលមានក្រុមហ៊ុនអចលនទ្រព្យក្នុងដៃជាច្រើនបានបង្ហើបពីវិធីសាស្រ្តសំខាន់ៗចំនួនបី ដើម្បីលក់អចលនទ្រព្យបានលឿន ដូចជា ទី១ លក់ក្នុងតម្លៃទាបជាងទីផ្សារ៣០ ទៅ៥០ភាគរយ ទី២ ផ្តល់កម្រៃជើងសារខ្ពស់ ដល់ភ្នាក់ងារអចលនទ្រព្យនានា ទី៣ លក់ដី ដែលមានទីតាំងជាតំបន់ មានសក្តានុពលសេដ្ឋកិច្ច និងពាណិ ជ្ជកម្ម។

កាលពីថ្ងៃទី១៣ កញ្ញាកន្លងមកនេះ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodia និងជាអ្នកអភិវឌ្ឍន៍បុរីវិមានសំណាងនិងលោកជំទាវឧកញ៉ាគង់ សំណាង បានជួបជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យល្បីៗ ដើម្បីពិភាក្សារកវិធីសាស្រ្ត និងពង្រីកកិច្ចសហប្រតិបត្តិការ ដោយឈរលើមូលដ្ឋានឈ្នះ ឈ្នះទាំងអស់គ្នា។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានមានប្រសាសន៍ឲ្យដឹងថា ទីផ្សារអចលនទ្រព្យ ពិសេសផ្នែកលំនៅដ្ឋាននៅតែលក់បាន សម្រាប់ផ្ទះតម្លៃខ្ពស់ ឬសម្រាប់អ្នកមាន ព្រោះអ្នកមាននៅតែមានប្រាក់ច្រើន ទោះជាស្ថិតនៅក្នុងវិបត្តិក្តី។

ទីផ្សារអចលនទ្រព្យកម្ពុជាបាន និងកំពុងជាប់គាំងបណ្តើរ ស្របពេលលំហូរសាច់ប្រាក់ របស់ប្រជាពលរដ្ឋក្នុងស្រុក កំពុងជាប់គាំង និងលំហូរទុនវិនិយោគពីបរទេស(FDI) ស្ថិតនៅមានកម្រិតនៅឡើយ ខណៈពេលដែលស្ថានភាពទីផ្សារ ដែលពឹងផ្អែកខ្លាំងលើអ្នកធុរកិច្ចចិន កំពុងមានសញ្ញាមិនច្បាស់លាស់ ដោយសារប្រទេសចិនកំពុងមានវិបត្តិអចលនវត្ថុខ្លួនឯងផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here