លំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) មកកម្ពុជាមានកំណើនខ្ពស់ក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ

0

ភ្នំពេញ៖ ក្នុងឆ្នាំ២០២៣នេះ រំហូរវិនិយោគផ្ទាល់ពីបរទេស មានកំណើនខ្ពស់ ក្នុងអត្រាប្រមាណ៤១,៦% សម្រាប់ឆមាសទីមួយ ឆ្នាំ២០២៣ ធៀបនឹង០,៤% ឆ្នាំ២០២២ បើទោះបីស្ថានភាពហិរញ្ញវត្ថុសកល មានការរឹតបន្តឹងយ៉ាងណាក្តី។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលចេញផ្សាយនៅយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ។

ជាមួយគ្នានេះ វិស័យកសិកម្ម ត្រូវបានវាយតម្លៃថាសម្រេចបានកំណើន ០,៩% ដូចការរំពឹងទុក។
ចំពោះអនុវិស័យសណ្ឋាគារនិងភោជនីយដ្ឋាន ត្រូវបានវាយតម្លៃថា ងើបឡើងវិញលឿន ក្នុងអត្រា៤១,៥%។ចំពោះអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ ត្រូវបានប៉ាន់ស្មានថា នឹងមានកំណើនរឹងមាំ ក្នុងអត្រាប្រមាណ១១,៧% ដូចការរំពឹងទុក ដែលគាំទ្រភាគច្រើន ដោយការនាំចេញបន្ទះសូឡា ជាពិសេស ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ស្របពេលដែលរំហូរ នៃការវិនិយោគផ្ទាល់ពីបរទេស ក្នុងអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ មានការកើនឡើងយ៉ាងគំហុក ក្នុងអត្រា១៧២%។

សូមជម្រាបថា របាយការណ៍ស្តីពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា និងទិសដៅ គោលនយោបាយសំខាន់ៗ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងបង្ហាញឱ្យឃើញពីនិន្នាការ និង ដំណើរវិវត្តជារួម នៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា សម្រាប់ឆ្នាំ២០២៣ ដើម្បីជាមូលដ្ឋាន ដល់ការដាក់ចេញវិធានការអន្តរាគមន៍ចាំបាច់ របស់រាជរដ្ឋាភិបាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here