លោកឧកញ៉ា ម៉ន សុខា បញ្ហាអចលនទ្រព្យនៅកម្ពុជា ជាបញ្ហាអារម្មណ៍រួមផ្សំជាមួយវិបត្តិសេដ្ឋកិច្ច

0

ភ្នំពេញៈ ប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា លោកឧកញ៉ា ម៉ន សុខា បានមានប្រសាសន៍ថា បញ្ហាអចលនទ្រព្យនៅកម្ពុជា ជាចំណោទបញ្ហាអារម្មណ៍ រួមផ្សំជាមួយបញ្ហាសេដ្ឋកិច្ចសកល ដែលបានជះឥទ្ធិពលដល់ដំណើរការទិញ លក់ និងការអភិវឌ្ឍន៍ក្នុងវិស័យអចលនទ្រព្យ។

លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹង កាលពីរសៀលថ្ងៃទី២៦ កញ្ញាថា ស្ថានភាពសេដ្ឋកិច្ចពិភពលោក ពិតជាជះឥទ្ឋិពលមួយផ្នែកធំដល់វិស័យនេះដែលត្រូវមានដំណោះស្រាយសមស្របណាមួយ ប៉ុន្តែបញ្ហាសតិអារម្មណ៍ ការភ័យខ្លាច ឬអារម្មណ៍អវិជ្ជមាន ដែលកើតមានពីប្រជាពលរដ្ឋ ក៏ជាផ្នែកមួយដែលរារាំងខ្លាំងដល់វិស័យមួយនេះ។លោកឧកញ៉ាម៉ន សុខាបានបញ្ជាក់ថា “ប្រជាពលរដ្ឋបានទទួលព័ត៌មានមិនល្អ ធ្វើឲ្យពួកគាត់មិនហ៊ានវិនិយោគ ដោយសារពួកគាត់មានការភ័យខ្លាច ព្រួយបារម្ភ បាត់បង់ទំនុកចិត្តលើគម្រោងអភិវឌ្ឃន៍មួយចំនួន ព្រមទាំងបារម្ភខ្លាចជាប់គាំង ឬមានបញ្ហាលំហូរសាច់ប្រាក់”។ លោកបន្តថា “ការគ្រប់គ្រងស្ថាប័នព័ត៌មានមួយចំនួន ដែលនិយាយពីភាពអវិជ្ជមាន ពិតជាមានសារៈសំខាន់ណាស់ ដើម្បីស្តារទំនុកចិត្ត ភាពជឿជាក់ របស់ប្រជាពលរដ្ឋ និងអ្នកវិនិយោគឲ្យសម្រេចចិត្តវិនិយោគក្នុងវិស័យនេះឡើងវិញ។លោកឧកញ៉ាបានបន្តទៀតថា ប្រសិនបើដោះស្រាយ ចំណោទបញ្ហាសតិអារម្មណ៍ការភ័យខ្លាចក្តីព្រួយបារម្ភ ការបាត់បង់ទំនុកចិត្តចំពោះអតិថិជនអ្នកវិនិយោគ និងគ្រប់គ្រងព័ត៌មានអវិជ្ជមាន ការផ្សព្វផ្សាយព័ត៌មានបំពុលនានាបាន នោះចរន្តនៃការទិញលក់អចលនទ្រព្យ និងសំណង់ នឹងងាកមករកភាពល្អប្រសើរ។

LEAVE A REPLY

Please enter your comment!
Please enter your name here