ដោយ: គង់ លាងហួរ
ភ្នំពេញ: ក្រុមហ៊ុន Strategic Realty Investment (SRI) ដែលមានបទពិសោធន៍ជាង២៥ឆ្នាំមកហើយ លើការវិនិយោគ រៀបចំយុទ្ធសាស្ត្រ និងឧស្សាហកម្មអភិវឌ្ឍន៍ក្នុងវិស័យអចលនទ្រព្យ។ក្រុមហ៊ុនStrategic Realty Investment មានតម្លៃស្នូលក្នុងការរក្សាការវិនិយោគ និងគម្រោងអភិវឌ្ឍជាមួយ នឹងកម្រិតខ្ពស់បំផុតនៃនិរន្តរភាព ការគោរព និងសុចរិតភាព។ក្រុមហ៊ុនផ្តល់នូវសេវាកម្មចំនួន៥ ដូចជា ការអភិវឌ្ឍអចលនទ្រព្យ ដំណោះស្រាយក្នុងការវិនិយោគ ភាពជាដៃគូលើគម្រោង ការអភិវឌ្ឍជាយុទ្ធសាស្ត្រ និងការសាងសង់។
បច្ចុប្បន្ន ក្រុមហ៊ុននេះកំពុងអភិវឌ្ឍគម្រោងដ៏ធំមួយ នៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ស្រុកបន្ទាយស្រីបាន និងកំពុងទាក់ទាញគម្រោងអភិវឌ្ឍន៍ជាច្រើន រួមទាំងគម្រោង Banteay Srei Eco City របស់ក្រុមហ៊ុនStrategic Realty Investment ដែលកំពុងអភិវឌ្ឍលើផ្ទៃដីជាង៣០០ហិកតាផងដែរ។
គម្រោង Banteay Srei Eco City បានចាប់ផ្តើមឡើងកាលពីឆ្នាំ២០២២ ដែលមានអ្នកឯកទេសចូលរួមជាង១៥០នាក់ និងកំពុងត្រូវបានអភិវឌ្ឍឡើង ស្របតាមស្តង់ដារអន្តរជាតិISO 9001។
គម្រោង Banteay Srei Eco City នឹងនាំមកជូននូវសាកលវិទ្យាល័យលំដាប់ពិភពលោក អន្តេវាសិកដ្ឋាន ភោជនីយដ្ឋានប្រណិត ផ្ទះអាជីវកម្ម សួនសម្រាប់ក្មេងលេង ផ្សារទំនើប វីឡាបែបខ្មែរ ទីលានកីឡា មជ្ឈមណ្ឌលអាពាហ៍ពិពាហ៍ និងមជ្ឈមណ្ឌលសន្និបាត សកម្មភាពជិះទូកកម្សាន្ត កោះឋានសួគ៌ ផ្លូវ៣០ម៉ែត្រ និងរបស់ជាច្រើនផ្សេងទៀត។
លើសពីនេះ ក្រុមហ៊ុនStrategic Realty Investment កំពុងសាងសង់ផ្ទះវីឡាលំដាប់ខ្ពស់ប្រណីត សួនច្បារ សួនផ្កា ផ្ទះលំហែរកាយ កន្លែងញុំាអាហារ សួនឧទ្យានលេងទឹក មន្ទីរពេទ្យ កីឡដ្ឋានបាល់ទាត់ សាលារៀន តំបន់កសិកម្ម ធនាគារ រួមទាំង Clubhouse ផ្សារ តំបន់សហគ្រាសធុនតូច និងមធ្យម(SME) និងទីធ្លាវាយកូនហ្គោល៕