ផ្លូវរូងក្រោមដីដ៏អាថ៍កំបាំងអំឡុងសង្គ្រាមលោកលើកទី២ គ្រោងប្រែក្លាយជាតំបន់ទេសចរណ៍

0

ដោយៈ តែម សុខុម

ក្រុងឡុងដ៍: ផ្លូវរូងក្រោមដីដ៏អាថ៍កំបាំង សម្រាប់ជ្រកការពារខ្លួនពីការទម្លាក់គ្រាប់បែក អំឡុងសង្គ្រាមលោកលើកទី២ នឹងត្រូវប្រែក្លាយទៅជាតំបន់ទេសចរណ៍ក្រោមដី ដ៏អស្ចារ្យបំផុតប្រចាំទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។

យោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឱ្យដឹងថា ផ្លូវរូងក្រោមដី Kingsway Exchange Tunnels ដែលមានផ្ទៃលាតសន្ធឹង៨.០០០ម៉ែត្រការ៉េ នឹងត្រូវប្រែក្លាយទៅជាតំបន់ទេសចរណ៍ក្រោមដី ដ៏អស្ចារ្យជាមួយនឹងទុនវិនិយោគចំនួន២៦៨លានដុល្លារ ដើម្បីផ្ដល់បទពិសោធន៍ពិសេសគ្មានពីរ ដល់ភ្ញៀវទេសចរ។
កាលពីមុនផ្លូវរូងក្រោមដីដ៏កំបាំង ដែលក្រុមចារកម្មធ្លាប់ប្រើប្រាស់នេះ ត្រូវបានការពារយ៉ាងពិសេស ដោយច្បាប់រក្សាការសម្ងាត់ (Official Secrets Act) នៃប្រទេសអង់គ្លេស។

ប៉ុន្តែពេលនេះ វានឹងត្រូវបានឌីហ្សាញ និងដេគ័រឡើងវិញដោយក្រុមការងារមួយ រួមមាន ទាំងក្រុមស្ថាបត្យករ ដែលស្ថិតនៅពីក្រោយគម្រោងឧទ្យានធម្មជាតិលើផ្ទៃដី១០១ហិកតា Gardens by the Bay ក្នុងប្រទេសសិង្ហបុរី និងគម្រោងស្ថានីយថាមពល Battersea Power Station នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេសផងដែរ ប្រសិនប្លង់មេរបស់ក្រុមនេះ ត្រូវបានអនុម័តនៅរដូវស្លឹកឈើជ្រុះនេះ។ផ្លូវរូងក្រោមដីអាថ៍កំបាំង ដែលស្ថិតក្នុងជម្រៅប្រមាណ៤០ម៉ែត្រពីក្រោមស្ថានីយក្រោមដី Chancery Lane Tube Station ក្នុងតំបន់ High Holborn នេះត្រូវបានសាងសង់ឡើង ក្នុងទសវត្សរ៍ឆ្នាំ១៩៤០ ដើម្បីការពារប្រជាជនក្នុងទីក្រុងឡុងដ៍ ពីយុទ្ធនាការទម្លាក់គ្រាប់បែក Blitz អំឡុងសង្គ្រាមលោកលើកទី២៕ CNN៕

LEAVE A REPLY

Please enter your comment!
Please enter your name here